Skip to main content
Preah Sihanouk Provincial Television
Log in

អូស្ត្រាលីប្រគល់អគារថ្នាក់រៀនភាសាអង់គ្លេសថ្មី ជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ នៅមូលដ្ឋានសមុទ្ររាម

KPS99TVHistorical original · translation unavailable

នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និង ឯកអគ្គរដ្ឋទូត អូស្ត្រាលី ប្រចាំនៅកម្ពុជា លោក ដេរិក យីប (Derek Yip)បានអញ្ជើញចូលរួមក្នុងពិធីផ្ទេរ-ប្រគល់ និងបញ្ចប់ការសាងសង់អគារថ្នាក់រៀនភាសាអង់គ្លេសថ្មី ដែលជាអំណោយរបស់រដ្ឋាភិបាលអូស្ត្រាលី ជូនដល់ មជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក។

ពិធីនេះត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងការពារជាតិរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់សមត្ថភាពភាសាអង់គ្លេសរបស់កងទ័ពជើងទឹកកម្ពុជា សម្រាប់ការហ្វឹកហ្វឺន និងកិច្ចសហប្រតិបត្តិការអន្តរជាតិនាពេលអនាគត៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…