Skip to main content
Preah Sihanouk Provincial Television
Log in

អាជ្ញាធរខេត្តព្រះសីហនុ ពិភាក្សាលទ្ធផលបឋម EIA លើគម្រោងរោងចក្រផលិតសារធាតុគីមីចំនួន២

KPS99TVHistorical original · translation unavailable

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើលទ្ធផលបឋមនៃការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថានពេញលេញ (EIA) សម្រាប់គម្រោងរោងចក្រផលិតសារធាតុគីមីចំនួន២ នៅក្នុងខេត្តព្រះសីហនុ។

គម្រោងទី១ គឺរោងចក្រផលិតស័ង្កសីអុកស៊ីត (Zinc Oxide) របស់ក្រុមហ៊ុន អ័រលន់ ហ្ស៊ីន អ៊ិនដាសស្ត្រី (ខេមបូឌា) ឯ.ក ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់។

ចំណែកគម្រោងទី២ ជារោងចក្រផលិតសារធាតុគីមីឧស្សាហកម្ម របស់ក្រុមហ៊ុន អ័រអូក ថេកណឡជី ឯ.ក ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន-ស៊ីណូមេធលលីក មេធៀរៀល ស្ថិតក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ។

កិច្ចប្រជុំនេះមានគោលបំណងប្រមូលមតិយោបល់ និងពិនិត្យលើផលប៉ះពាល់បរិស្ថានដែលអាចកើតមាន ដើម្បីធានាថាការអភិវឌ្ឍគម្រោងឧស្សាហកម្មទាំងពីរ ស្របតាមបទដ្ឋានបរិស្ថាន និងគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…