Skip to main content
Preah Sihanouk Provincial Television
Log in

ការបង្ហោះសារថាទាហានថៃយកប្រាសាទតាមាន់ធំមកគ្រប់គ្រងទាំងស្រុងជាព័ត៌មានក្លែងក្លាយ

Historical original · translation unavailable

បើតាមលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) បានបញ្ជាក់នៅមុននេះបន្តិចថា ការបង្ហោះសារថា ទាហានថៃបានយកប្រាសាទតាមាន់ធំមកគ្រប់គ្រងទាំងស្រុងហើយ គឺជាព័ត៌មានក្លែងក្លាយ។

តាមរយៈជូនដំណឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ លេខាធិការដ្ឋាន គ.ស.ព.ស បានបញ្ជាក់ថា ការបង្ហោះផ្សាយរបស់គណនី Linh Son គឺជាព័ត៌មានក្លែងក្លាយ។ លេខាធិការដ្ឋាន គ.ស.ព.ស បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំបន្តចែករំលែកព័ត៌មាននេះ និងសូមឱ្យប្រជាពលរដ្ឋកុំមានការយល់ច្រឡំ។

ទន្ទឹមគ្នានេះ លេខាធិការដ្ឋាន គ.ស.ព.ស ក៏បានអំពាវនាវឱ្យជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធដែលកំពុងប្រើសិទ្ធការពារខ្លួន ការពាររអធិបតេយ្យបូរណភាពទឹកទឹកដី ក្នុងការវាយបកទៅលើក្រុមថៃឈ្លានពាន៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…