Skip to main content
Preah Sihanouk Provincial Television
Log in

ទឹកកខ្វក់ជាង២លានម៉ែត្រគូបត្រូវបានក្រសួងបរិស្ថានទប់ស្កាត់មិនឱ្យបំពុលបរិស្ថាននិងប្រភពទឹកក្នុងខែកក្កដា

KPS99TVHistorical original · translation unavailable

ក្រសួងបរិស្ថាន បាននិងកំពុងចាត់វិធានការយ៉ាងសកម្មក្នុងការទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីរោងចក្រ សហគ្រាស និងប្រភពបំពុលផ្សេងៗ ដោយទប់ស្កាត់បានទឹកកខ្វក់ចំនួន ២ ២៧០ ២៨៥ម៉ែត្រគូបមិនឱ្យហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ ក្នុងខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន។

ក្រៅពី ក្រសួងបរិស្ថានបានគ្រប់គ្រងទឹកកខ្វក់មិនឱ្យបញ្ចេញទៅក្រៅពីទីតាំងអាជីវកម្មនានាចំនួន ៧៣ ២៣៥ ម៉ែត្រគូបដែលមិនឱ្យប៉ះពាល់ប្រភពទឹកសធារណៈ និងធម្មជាតិនៅទូទាំងប្រទេស។ លទ្ធផលនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបាននិងកំពុងអនុវត្តច្បាប់ ទប់ស្កាត់ការបំពុលបរិស្ថាន ធានាសុខភាពរបស់ប្រជាពលរដ្ឋឱ្យរស់នៅបានល្អប្រសើរ និងសម្រេចបានក្រោមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន លើសសរស្តម្ភទី១ ផ្តោតលើភាពស្អាត (ទឹក ដី មេឃ)។

ក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ដែលបានសហការអនុវត្តច្បាប់ បំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវ និងចូលរួមកាត់បន្ថយការបញ្ចេញទឹកកខ្វក់ចូលក្នុងប្រភពទឹកធម្មជាតិ សំដៅការពារសុខភាពប្រជាពលរដ្ឋ និងរក្សាភាពស្អាតនៅកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន រោងចក្រនិងសហគ្រាសចំនួន៦៤ ទីតាំងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ដូចមានកំណត់ក្នុង មាត្រា ១៧៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ គិតចាប់ពីខែមករា ឆ្នាំ២០២៥ រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសជាង ៣៥លានម៉ែត្រគូប (៣៥ ២៣៥ ០០៣ម៉ែត្រគូប) មិនឱ្យហូរចូលប្រភពទឹកធម្មជាតិ។ ក្នុងរយៈពេល៧ខែ(មករា- កក្កដា) ឆ្នាំ២០២៦នេះ ទឹកកខ្វក់ជាង ១៥ ១៦០ ៧៣០ម៉ែត្រគូប ត្រូវបានត្រួតពិនិត្យនិងទប់ស្កាត់មិនឱ្យបំពុលបរិស្ថាន៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…