Skip to main content
Preah Sihanouk Provincial Television
Log in

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បន្តជួសជុលផ្លូវជាតិលេខ៣ លើកកម្ពស់សុវត្ថិភាព និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ

KPS99TVHistorical original · translation unavailable

ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦  បានបន្តអនុវត្តការងារថែទាំ និងជួសជុលផ្លូវជាតិលេខ៣ ដែលរងការខូចខាតដោយសារជង្ហុកធំៗ បង្កការលំបាកដល់ការធ្វើដំណើរ ជាពិសេសក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។

ការងារដែលកំពុងអនុវត្តរួមមាន៖ បន្តការងារថែទាំប្រចាំផ្លូវជាតិលេខ៣ ដោយកៀរ កិនសម្រួល និងចាក់ដីល្បាយថ្ម ដើម្បីស្តារគុណភាពផ្លូវ និងធានាសុវត្ថិភាពចរាចរណ៍។

បន្តសាងសង់លូប្រអប់តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធរំដោះទឹក កាត់បន្ថយការជន់លិច និងការខូចខាតផ្លូវក្នុងរដូវវស្សា។

«សូមតាមដាន KPS99 ដើម្បីទទួលបានព័ត៌មានថ្មីៗ!»៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…