Skip to main content
Preah Sihanouk Provincial Television
Log in

ពលករខ្មែរ៧១នាក់ត្រូវបានអាជ្ញាធរថៃបញ្ជូលឱ្យត្រឡប់មកវិញតាមច្រកអន្តរជាតិប៉ោយប៉ែត

KPS99TVHistorical original · translation unavailable

អាជ្ញាធថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន ៧១នាក់ត្រឡប់មកឱ្យអាជ្ញាធរកម្ពុជាវិញ នៅថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២៦នេះ។ ពលរដ្ឋខ្មែរទាំងនេះ ត្រូវបានអាជ្ញាធរថៃ បញ្ជូនត្រឡប់មកវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនោះស្រី ២៣នាក់ និងកុមារ ២នាក់។ នេះបើតាមទំព័រហ្វេសប៊ុករបស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ពលរដ្ឋខ្មែរទាំង៧១នាក់នេះ បានទទួលស្វាគមន៍ពីលោកវរសេនីយ៍ឯក ហង្ស រតនា អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងស្ថាប័នពាក់ព័ន្ធ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ជាមួយគ្នានេះ ប៉ុស្តិ៍ក៏បានចែកអាហារសម្រន់ដល់ពួកគាត់ផងដែរ ក្នុងនោះមានបាយសាច់ជ្រូក ពងទារខ ១ប្រអប់ និងទឹកសុទ្ធតាមតម្រូវការរបស់គាត់គ្រប់ៗគ្នា បន្ទាប់មកជួយដឹកជញ្ជូនពួកគាត់យកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…