(ភ្នំពេញ)៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះថា ពលរដ្ឋខេត្តឧត្តរមានជ័យមាន ៦៥៧៧គ្រួសារ ស្មើ២៣ ៣២៨នាក់, ព្រះវិហារ មាន៣ ១១២គ្រួសារ ស្មើនឹង ១០ ៤២០នាក់, បន្ទាយមានជ័យ មាន៥២៤គ្រួសារ ស្មើនឹង ១ ៨៨០នាក់ និងខេត្តពោធិ៍សាត់ ៩៤គ្រួសារ ស្មើនឹង ២០១នាក់ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព។
លោកស្រីអ្នកនាំពាក្យបានសង្កត់ធ្ងន់ៗថា ការវាយប្រហាររបស់ថៃ បានបង្ករការលំបាកដល់ពលរដ្ឋរស់នៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា៕
ដោយ៖ ចិន្តា ទីទិ

