ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ត្រឹមម៉ោង១២ថ្ងៃត្រង់នេះ សាលាដែលបានបិទទ្វារមានចំនួន៥៣៦ ក្នុងក្រុងស្រុកចំនួន១៤ ខេត្តចំនួន៥ ដែលបានប៉ះពាល់ដល់សិស្សានុសិស្ស និងគ្រូបង្រៀនចំនួន១៣ម៉ឺននាក់។ ក្រៅពីនេះ ឯកឧត្តម ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ថ្ងៃទី២៦ កក្កដា វិទ្យាល័យហ៊ុនសែន ប្រម៉ោយ និងបឋមប្រម៉ោយ ពោធិសាត់ផ្អាករៀន ដើម្បីយកធ្វើជាកន្លែងស្នាក់នៅរបស់ប្រជាជនភៀសសឹក៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត





