នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំ និងចុះពិនិត្យដោយផ្ទាល់លើវឌ្ឍនភាពនៃការសាងសង់ អគារដ្ឋបាលថ្មីរបស់សាលាខេត្តព្រះសីហនុ។
ការចុះពិនិត្យផ្ទាល់នៅការដ្ឋានសាងសង់នាឱកាសនេះ គឺដើម្បីតាមដានវឌ្ឍនភាពការងារ និងធានាឱ្យបាននូវគុណភាពសំណង់ ស្របតាមបទដ្ឋានបច្ចេកទេស និងសោភ័ណភាព ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនាពេលខាងមុខ៕
ដោយ៖ ប៉ៃ សុឃីម













