Skip to main content
Preah Sihanouk Provincial Television
Log in

ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២៦!

KPS99TVHistorical original · translation unavailable

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២៦ និងតម្រង់ទិសលើកិច្ចការងារសម្របសម្រួលអង្គការ សមាគមអ្នកសារព័ត៌មាននៅកម្ពុជា។

កិច្ចប្រជុំនេះមានគោលបំណងវាយតម្លៃលើសមិទ្ធផល និងបញ្ហាប្រឈមនានាដែលក្រសួងព័ត៌មានបានជួបប្រទះ និងដោះស្រាយក្នុងរយៈពេល ៦ខែដើម ឆ្នាំ២០២៦។

ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះការងាររបស់សមាគមសារព័ត៌មាន ដែលបានដើរតូនាទីយ៉ាងសំខាន់ ក្នុងក្របខណ្ឌការងារព័ត៌មាន និងការផ្សព្វផ្សាយ ហើយនៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន បានដាក់ចេញផែនការសម្រាប់ធ្វើកិច្ចការងារក្នុងក្របខណ្ឌជួយដល់បងប្អូនសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវសារព័ត៌មាន ដើម្បីពង្រឹងគុណភាពសារព័ត៌មាន ឱ្យបានល្អ អាចដំណើរការផ្សាយទៅមុខទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការសហការគ្នារវាងក្រសួងព័ត៌មាន និងសមាគមសារព័ត៌មាន គឺជាកត្តាចាំបាច់ក្នុងការជំរុញការអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានភាពរឹងមាំ និងប្រកបដោយវិជ្ជាជីវៈខ្ពស់៕

ដោយ៖ ធី លីថូ

Comments

Loading comments…