Skip to main content
Preah Sihanouk Provincial Television
Log in

ឯកឧត្តម ខូវ ឆាយ ចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពហ្វឹកហាត់នៅក្លឹបរាហ៊ូកីឡា ខេត្តបាត់ដំបង!

KPS99TVHistorical original · translation unavailable

(បាត់ដំបង)៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពហ្វឹកហាត់នៅ ក្លឹបរាហ៊ូកីឡា នៃសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ស្ថិតនៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានសហព័ន្ធ បានជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករ ព្រមទាំងផ្តល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តដល់កីឡាករទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ មានការតស៊ូ អំណត់ ព្យាយាម គោរពវិន័យ ស្តាប់ការណែនាំរបស់គ្រូបង្វឹក និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ជាកីឡាករល្អ៕

ដោយ៖ ធី លីថូ

Comments

Loading comments…