Skip to main content
Preah Sihanouk Provincial Television
Log in

សូមប្រយ័ត្នខ្ពស់! ក្រសួងធនធានទឹកព្រមានពីការកើនឡើងនៃទឹកទន្លេមេគង្គ នៅស្ទឹងត្រែង ក្រចេះ និងកំពង់ចាម

KPS99TVHistorical original · translation unavailable

ក្រសួងធនធានទឹក និងឧតុនិយម បានចេញលិខិតជូនដំណឹងជាបន្តបន្ទាប់ ពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលនឹងត្រូវបន្តហក់ឡើងក្នុងរយៈពេល ៣ ទៅ ៤ថ្ងៃខាងមុខនេះ នៅក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តកំពង់ចាម។

អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ៖ ជាពិសេសអ្នករស់នៅតាមដងទន្លេមេគង្គ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈឆ្លើយតបឱ្យបានទាន់ពេលវេលា។

សូមតាមដានព័ត៌មានព្យាករណ៍កម្ពស់ទឹកជាប្រចាំ ដើម្បីជៀសវាងគ្រោះថ្នាក់ ឬការខូចខាតទ្រព្យសម្បត្តិដោយយថាហេតុ។

ក្រសួងធនធានទឹក នឹងបន្តតាមដានស្ថានភាពបម្រែបម្រួលកម្ពស់ទឹក និងជម្រាបជូនសាធារណជនជាបន្តបន្ទាប់ទៀត៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…