Skip to main content
Preah Sihanouk Provincial Television
Log in

ជនជាតិថៃ ៤៤នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ពាក់ព័ន្ធឆបោក Online

KPS99TVHistorical original · translation unavailable

បន្ទាយមានជ័យ៖ សមត្ថកិច្ចកម្ពុជាបានបណ្តេញជនជាតិថៃចំនួន ៤៤នាក់ ក្នុងនោះស្ត្រី ១៦នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។

ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់មួយចំនួន រួមមាន ការប្រើប្រាស់ និងរក្សាទុកសារធាតុញៀនខុសច្បាប់ ស្នាក់នៅនិងធ្វើការខុសច្បាប់ គ្មានលិខិតឆ្លងដែន និងឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។

ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបទល្មើស និងទប់ស្កាត់ការប្រើប្រាស់ទឹកដីកម្ពុជា ជាមូលដ្ឋានប្រព្រឹត្តបទល្មើស ជាពិសេសឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្រោមការដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ បង្ក្រាបបណ្តាញឧក្រិដ្ឋកម្ម និងជួយសង្គ្រោះជនរងគ្រោះពីការឆបោក ដើម្បីឱ្យពួកគេអាចត្រឡប់ទៅប្រទេសកំណើតដោយសុវត្ថិភាព៕

ដោយ ៖ ប៉ៃ សុឃីម 

Comments

Loading comments…