រដូវវស្សាមកដល់ហើយ! ជាពេលវេលាដែលដំណាំបន្លែ និងផ្លែឈើធម្មជាតិរបស់អ្នកស្រុកអង្គរកំពុងលូតលាស់ស្រស់បំព្រង និងផ្តល់ផលយ៉ាងសមបូរបែប។
ប្រសិនបើបងប្អូនមានដំណើរកម្សាន្តមកកាន់ទឹកដីខេត្តសៀមរាប-អង្គរ កុំភ្លេចចូលរួមគាំទ្រ និងទិញបន្លែផ្លែឈើស្រស់ៗរបស់អ្នកស្រុកនៅទីនេះផង៖
ធម្មជាតិពិតៗ ១០០% ដាំដុះដោយក្តីស្រឡាញ់ គ្មានសារធាតុគីមី ការពារសុខភាពអ្នកបរិភោគ រសជាតិឆ្ងាញ់ស្រស់ៗ បេះភ្លាមៗពីចម្ការអ្នកភូមិជុំវិញតំបន់អង្គរ ។ ចូលរួមលើកស្ទួយសហគមន៍ រាល់ការបញ្ជាទិញរបស់បងប្អូន គឺជាការចូលរួមចំណែកផ្ទាល់ក្នុងការបង្កើនប្រាក់ចំណូល និងពង្រឹងសេដ្ឋកិច្ចគ្រួសារកសិករនៅមូលដ្ឋាន។
គាំទ្រផលិតផលក្នុងស្រុក គឺរួមគ្នាកសាងស្នាមញញឹមដល់កសិករខ្មែរ៕
ដោយ៖ ប៉ៃ សុឃីម










