ខេត្តព្រះសីហនុ៖ ក្រោមការដឹកនាំចង្អុលបង្ហាញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តម ម៉ាង ស៊ីណេត ព្រមទាំងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ សមត្ថកិច្ចបានចាត់វិធានការលើករណីគ្រឿងញៀនមួយករណី។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅក្រុមទី១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយរកឃើញវត្ថុតាងគ្រឿងញៀនជាង ១គីឡូក្រាម ពាក់ព័ន្ធបទល្មើស ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យចំនួន ៤នាក់ ក្នុងនោះស្ត្រី ១នាក់ រួមមាន៖ សែម សុភ័ក្រ្ត អាយុ៤១ឆ្នាំ (មេខ្លោង), ហឿន សេងហ័ង អាយុ៣១ឆ្នាំ, ឈុំ សុឆាត អាយុ២៦ឆ្នាំ និងស៊ុំ សុគន្ធា អាយុ៣៥ឆ្នាំ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានលោកចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ ចេញដីកាបង្គាប់ឱ្យឃុំខ្លួន និងបញ្ជូនទៅពន្ធនាគារខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ ប៉ៃ សុឃីម










