Skip to main content
Preah Sihanouk Provincial Television
Log in

ចិននឹងបន្តធ្វើការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីបង្កើតឱកាសបន្ថែមទៀត សម្រាប់យុវជនកម្ពុជាឆ្នើមៗទៅសិក្សានៅប្រទេសចិន!

KPS99TVHistorical original · translation unavailable

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ស្ថានទូតចិនប្រចាំនៅកម្ពុជា នឹងបន្តធ្វើការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីបង្កើតឱកាសបន្ថែមទៀតសម្រាប់យុវជនកម្ពុជាឆ្នើមៗទៅសិក្សានៅប្រទេសចិន។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាង វិនប៊ីនថ្លែងថា ឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរួមពិធីទទួលនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនឆ្នាំ២០២៦។ ពីទន្លេមេគង្គរហូតដល់ទន្លេឆាងជាំង ពីប្រាសាទអង្គរវត្តរហូតដល់មហាកំពែង សិស្សានុសិស្សទាំងអស់គ្នានឹងចាប់ផ្តើមដំណើរថ្មីមួយក្នុងជីវិត។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានជូនពរនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនទាំងអស់ឲ្យទទួលបានចំណេះដឹង បង្កើនសមត្ថភាពអភិវឌ្ឍខ្លួនឯង ទទួលបានចំណងមិត្តភាពនៅលើទឹកដីប្រទេសចិន និងចូលរួមចំណែកដល់ការកសាង និងអភិវឌ្ឍន៍ជាតិក្នុងប្រទេសកម្ពុជាបន្ទាប់ពីបានបញ្ចប់ការសិក្សាត្រឡប់មកកាន់មាតុភូមិវិញ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា «ស្ថានទូតចិនប្រចាំនៅកម្ពុជានឹងបន្តធ្វើការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីបង្កើតឱកាសបន្ថែមទៀតសម្រាប់យុវជនកម្ពុជាឆ្នើមៗទៅសិក្សានៅប្រទេសចិន និងកសាងស្ពានតភ្ជាប់កាន់តែច្រើនសម្រាប់ប្រជាជនទាំងពីរប្រទេសក្នុងការស្វែងយល់ពីគ្នានិងមានភាពជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក»៕

ដោយ៖ ធី លីថូ

Comments

Loading comments…