(ភ្នំពេញ)៖ ឯកឧត្តម វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៩មក កូនត្រីសរុបជាង៦១ម៉ឺនក្បាល ត្រូវបានលែងទន្លេកម្ពុជា ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់នៃទឹកទន្លេដែលហូរកាត់ ដោយតាមរយៈវិធានការដូចជាការគ្រប់គ្រងខ្សែទឹកនៃត្រី ការត្រួតពិនិត្យអេកូឡូស៊ី និងការអនុវត្តច្បាប់រួមគ្នាជាដើម។
តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាង វិនប៊ីន បានថ្លែងថា នៅថ្ងៃទី២៥ ខែសីហា ស្ថានីយវារីអគ្គិសនីសេសានក្រោម២នៃក្រុមហ៊ុន ឆៃណា ហូវណេង (CHINA HUANENG) បានលែងកូនត្រីដែលមានគុណភាពខ្ពស់ចំនួន ១០ម៉ឺនក្បាល ចូលទៅក្នុងទន្លេសេសានខេត្តស្ទឹងត្រែង។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា «ចាប់តាំងពីឆ្នាំ២០១៩មក កូនត្រីសរុបជាង ៦១ម៉ឺនក្បាល ត្រូវបានលែង និងបានការពារប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់នៃទឹកទន្លេដែលហូរកាត់ ដោយតាមរយៈវិធានការដូចជាការគ្រប់គ្រងខ្សែទឹកនៃត្រី ការត្រួតពិនិត្យអេកូឡូស៊ី និងការអនុវត្តច្បាប់រួមគ្នាជាដើម»៕
ដោយ៖ ធី លីថូ




