Skip to main content
Preah Sihanouk Provincial Television
Log in

អាជ្ញាធរជម្លៀសពលរដ្ឋទាំងយប់ ក្រោយដំរីព្រៃបែកហ្វូងចូលរុញរលំផ្ទះមួយខ្នង នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

KPS99TVHistorical original · translation unavailable

ហេតុការណ៍ដ៏កម្រ និងគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅភូមិព្រៃកែង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ដោយមានសត្វដំរីព្រៃដ៏ធំមួយក្បាលបានដើរបែកហ្វូង ចូលទៅអុកឡុកក្នុងភូមិ និងបានរុញផ្ទះប្រជាពលរដ្ឋមួយខ្នងបណ្តាលឱ្យដួលរលំ ព្រមទាំងបំផ្លាញផលដំណាំអស់មួយចំនួនធំ។

ភ្លាមៗក្រោយកើតហេតុ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ បានដឹកនាំកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ជាបន្ទាន់ ដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងចាត់វិធានការដេញបង្អើលសត្វដំរីនោះឱ្យត្រឡប់ចូលព្រៃវិញ។ នៅក្នុងឧបទ្ទវហេតុនេះ មិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…