Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជា-បារាំង បោះជំហានថ្មីឆ្ពោះទៅវិស័យអវកាស

Historical original · translation unavailable

កម្ពុជា និងបារាំង បានបង្ហាញពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអវកាស តាមរយៈកិច្ចប្រជុំកំពូលអន្តរជាតិស្តីពីទីអវកាស ដែលរៀបចំនៅទីក្រុងប៉ារីស កាលពីថ្ងៃទី៩ និងទី១០ ខែកញ្ញា ដោយមានការចូលរួមពីរដ្ឋចំនួន៩០ ទីភ្នាក់ងារអវកាសឈានមុខ និងក្រុមហ៊ុនធំៗជាច្រើន។ កិច្ចប្រជុំនេះស្របពេលដែលបារាំងកំពុងជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអវកាសនៅអឺរ៉ុប។

ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួម និងជួបសំណេះសំណាលជាមួយអាកាសយាននិក លោក Thomas Pesquet ព្រមទាំងជួបពិភាក្សាការងារជាមួយលោកស្រី Éléonore Caroit រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ភាពជាដៃគូអន្តរជាតិ និងជនជាតិបារាំងនៅបរទេស។

កិច្ចប្រជុំបានផ្តោតលើការជំរុញនវានុវត្តន៍ ការស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យអវកាស ដោយប្រទេសបារាំង និងសហភាពអឺរ៉ុប កំពុងបន្តវិនិយោគលើវិស័យដ៏មានសក្តានុពលនេះ ស្របតាមច្បាប់អន្តរជាតិ។ដោយ៖ សុភ័ក្រ្ត

Comments

Loading comments…