Skip to main content
Preah Sihanouk Provincial Television
Log in

អភិបាលក្រុងកំពង់សោម អំពាវនាវឱ្យរួមគ្នាថែរក្សា «ព្រែកកោះខ្យង» តាមរយៈការបញ្ឈប់ការចោលសំរាមពាសវាលពាសកាល

Historical original · translation unavailable

យោងតាមការបង្ហោះលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ លោក នួន ប៊ុនថុល អភិបាលនៃគណៈអភិបាលក្រុងកំពង់សោម បានលើកឡើងថា បរិស្ថានស្អាតនៅព្រែកកោះខ្យង គឺផ្តើមចេញពីការឈប់បោះសំរាមពាសវាលពាសកាល។

លោកបានគូសបញ្ជាក់ថា ទឹកព្រែកកោះខ្យង ស្ថិតក្នុងសង្កាត់អូរជ្រៅ នឹងប្រែក្លាយជាថ្លាស្អាត ឬរងការបំពុល គឺអាស្រ័យលើទង្វើ និងការចូលរួមផ្ទាល់របស់យើងទាំងអស់គ្នា។ ជាមួយគ្នានេះ លោកបានដាក់ចេញនូវសំណូមពរ និងសារដាស់តឿនសំខាន់ៗរួមមាន៖

បញ្ឈប់ការបោះសំរាមចូលព្រែក៖ មិនត្រូវបោះថង់ប្លាស្ទិក កាកសំណល់ ឬកញ្ចប់សម្រាមផ្សេងៗចូលក្នុងទឹក និងតាមបណ្តោយមាត់ច្រាំងជាដាច់ខាត។

ការពារសុខភាពរួម និងក្រុមគ្រួសារ៖ បរិស្ថានស្អាតជួយកាត់បន្ថយជំងឺដង្កាត់ លុបបំបាត់ក្លិនស្អុយ និងទប់ស្កាត់ការឆ្លងមេរោគផ្សេងៗ។

លើកកម្ពស់សោភ័ណភាពមូលដ្ឋាន៖ ប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមសម្អាត រៀបចំទុកដាក់ និងប្រមូលសំរាមនៅមុខផ្ទះរៀងៗខ្លួន ដើម្បីឱ្យភូមិឋានមានបរិស្ថានស្រស់បំព្រង។

ប្រសិនបើយើងចង់បានខ្យល់អាកាសបរិសុទ្ធ ទឹកព្រែកថ្លាស្អាត និងសុខភាពល្អបរិបូរណ៍ សូមរួមគ្នាឈប់បោះសំរាមពាសវាលពាសកាល ចាប់ពីពេលនេះតទៅ៕ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…