Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជាសង្ឃឹមថាគម្រោងវិនិយោគនឹងកើនលើស៥០០គម្រោងបង្កើតការងារជាង៣០ម៉ឺនកន្លែងនៅឆ្នាំ២០២៥

Historical original · translation unavailable

គិតមកត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត៤២៦គម្រោង ខណៈនៅឆ្នាំ២០២៤ CDC បានអនុម័តគម្រោងចំនួន៤១៤គម្រោង ដែលនេះបានកើនលើសពីឆ្នាំ២០២៤។ ដូច្នេះនៅឆ្នាំ២០២៥នេះ កម្ពុជា សង្ឃឹមថា គម្រោងវិនិយោគនឹងកើនលើស៥០០គម្រោង បង្កើតការងារជាង៣០ម៉ឺនកន្លែងជូនបងប្អូនប្រពលរដ្ឋ។ នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្តីពី លទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក នាព្រឹកថ្ងៃទី ១ខែសីហា ២០២៥៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…