ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន ៧ ពង្រឹងទំនាក់ទំនងទ្វេភាគី

កម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន បានបោះជំហានថ្មីក្នុងការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈពិធីប្តូរឯកសារចំនួន ៧ ក្រោមអធិបតីភាពរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន។ ឯកសារទាំងនេះរួមមាន សេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ និងអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យសំខាន់ៗ ដើម្បីបង្កើនចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការទៅវិញទៅមក។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន បានបោះជំហានថ្មីក្នុងការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈពិធីប្តូរឯកសារចំនួន ៧ ក្រោមអធិបតីភាពរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន។ ឯកសារទាំងនេះរួមមាន សេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ និងអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យសំខាន់ៗ ដើម្បីបង្កើនចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការទៅវិញទៅមក។ ក្នុងចំណោមឯកសារទាំង ៧ មានកិច្ចសហប្រតិបត្តិការលើវិស័យរដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។ លើសពីនេះ ក៏មានអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលជាមូលដ្ឋានសម្រាប់ពង្រីកទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ច។ ចំណែកឯវិស័យទេសចរណ៍ វប្បធម៌ និងការតភ្ជាប់រវាងទីក្រុង ក៏ត្រូវបានដាក់បញ្ចូលក្នុងកិច្ចសហប្រតិបត្តិការនេះផងដែរ តាមរយៈអនុស្សរណៈរវាងក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍ និងកីឡា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន អនុស្សរណៈរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌និងព័ត៌មាន នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងអនុស្សរណៈស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងរដ្ឋធានីអាស្តាណា។ ការផ្លាស់ប្តូរឯកសារទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់ប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនង និងបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើននាពេលអនាគត។អត្ថបទដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "12184",
  "languageVersionId": "4360",
  "visibilityVersion": "5",
  "versionToken": "a1.n2HbRUbuK0WAqSB9WBDGx-kGwpZNu2_-IsFzSJum98s"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។