នគរបាលខេត្តព្រះសីហនុរួមគ្នាដាក់គោលដៅត្រួតពិនិត្យ បង្ក្រាបបទល្មើសនៅពេលយប់នគរបាលខេត្តព្រះសីហនុរៀបចំប្រតិបត្តិការរួមនៅពេលយប់ ដាក់គោលដៅត្រួតពិនិត្យយានយន្ត និងមនុស្សតាមផ្លូវសំខាន់ៗ ដោយផ្តោតលើការកាន់កាប់ និងដឹកជញ្ជូនអាវុធ និងគ្រឿងផ្ទុះដោយខុសច្បាប់។2026-11-12KPS99TV
រដ្ឋបាលខេត្តព្រះសីហនុចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ឃាត់ និងអប់រំក្រុមហ៊ុនដឹកជញ្ជូនដែលចតយានយន្តលើទ្រូងផ្លូវសាធារណៈ2026-11-12KPS99TV
រដ្ឋបាលខេត្តព្រះសីហនុទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត ៩០០ នាក់ និងនាវិកជាង ៤០០ នាក់ ពីនាវាទេសចរណ៍ Viking Orion2026-11-10KPS99TV
កម្លាំងនគរបាលសណ្ដាប់ធ្នាប់ខេត្តព្រះសីហនុ ប្រចាំការការពារ និងរៀបចំរបៀបរៀបរយជូនភ្ញៀវទេសចរ ក្នុងពិធីបុណ្យឯករាជ្យជាតិនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងនគរបាលសណ្ដាប់ធ្នាប់ខេត្តព្រះសីហនុបានចុះប្រចាំការ និងល្បាតតាមផ្សារ វេទិកា បេនរថយន្ត ឆ្នេរ និងផ្លូវសំខាន់ៗ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងពិធីបុណ្យឯករាជ្យជាតិ។2026-11-09KPS99TV
រដ្ឋបាលខេត្តព្រះសីហនុបា្ររព្ធមីទ្ទិញអបអរសាទរខួបទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦និងទិវាកំណើតកងយោធពលខេមរភូមិន្ទរដ្ឋបាលខេត្តព្រះសីហនុប្រារព្ធមីទ្ទិញអបអរសាទរខួបទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត។2026-11-09KPS99TV
អាវុធហត្ថខេត្តព្រះសីហនុ នាំយកអំណោយ និងថវិកាចែកជូនអតីតយោធិន និងគ្រួសារមានការលំបាក ៧៣នាក់ ក្នុងឱកាសបុណ្យឯករាជ្យជាតិនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ អាវុធហត្ថខេត្តព្រះសីហនុ បានផ្តល់អំណោយ និងថវិកាដល់អតីតយោធិន និងគ្រួសារមានការលំបាកសរុប៧៣នាក់ ដោយម្នាក់ៗទទួលបានថវិកា៥០,០០០រៀល រួមជាមួយអង្ករ មី និងទឹកសុទ្ធ។2026-11-08KPS99TV
គម្រោង LASED III ពីការផ្តល់ដីធ្លី ដល់ការជំរុញមុខរបរ និងលើកកម្ពស់ជីវភាពគ្រួសារងាយរងគ្រោះនៅខេត្តព្រះសីហនុនៅថ្ងៃទី៧ ខែវិច្ឆិកា គ្រួសារចំនួន ៥២ មកពីឃុំចំនួន៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានទទួលធាតុចូលកសិកម្មពីគម្រោង LASED III ដើម្បីគាំទ្រមុខរបរ និងលើកកម្ពស់ជីវភាព។2026-11-08KPS99TV
ខេត្តព្រះសីហនុពន្លឿនការរៀបចំសោភ័ណភាពឆ្នេរប្រមាណជាង ៧ គីឡូម៉ែត្រ ដើម្បីត្រៀមទទួលភ្ញៀវទេសចរក្នុងពិធីបុណ្យអុំទូក បុណ្យសមុទ្រ និងឆ្លងឆ្នាំសកលលោក សាមុត សុធារិទ្ធ អភិបាលស្តីទីខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមការងារកំពុងរៀបចំឆ្នេរពីអូរឈើទាលដល់ពយជំទាវម៉ៅ (ដើមឈើចាំស្នេហ៍) ប្រវែងជាង៧គីឡូម៉ែត្រ ដោយដាក់ពោងសុវត្ថិភាព ដាំដើមដូង និងសម្អាតឆ្នេរ ត្រៀមទទួលភ្ញៀវក្នុងពិធីបុណ្យខាងមុខ។2026-11-06KPS99TV
បង្កើនការយល់ដឹងសុវត្ថិភាពចរាចរណ៍៖ មន្ទីរសាធារណការខេត្តព្រះសីហនុ បណ្តុះបណ្តាលច្បាប់ផ្លូវគោកដល់ប្រជាពលរដ្ឋ និងបេក្ខជនប្រឡងយកប័ណ្ណបើកបរនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋមកទទួលសេវាសាធារណៈ និងបេក្ខជនប្រឡងយកប័ណ្ណបើកបរ ដើម្បីបង្កើនការយល់ដឹងអំពីសុវត្ថិភាព។2026-11-06KPS99TV
ករណីបាញ់ប្រហារនៅព្រះសីហនុ៖ រូបភាពកាមេរ៉ាសុវត្ថិភាពត្រូវបានផ្សព្វផ្សាយ ជនសង្ស័យចិន៣នាក់ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ស្ត្រីជនជាតិចិនម្នាក់រងរបួសធ្ងន់ដោយការបាញ់ប្រហារនៅខេត្តព្រះសីហនុ។ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យជាបុរសចិន៣នាក់ ហើយស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតនៅភ្នំពេញ។ មូលហេតុ និងតួនាទីជនសង្ស័យម្នាក់ៗនៅតែស្ថិតក្រោមការស៊ើបអង្កេត។2026-11-06KPS99TV