ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ព្រឹត្តិការណ៍ «Cambodia Golf Invitational» រួមចំណែកលើកកម្ពស់កិត្យានុភាពកម្ពុជា និងជំរុញទេសចរណ៍កីឡាវាយកូនគោល»!

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «Cambodia Golf Invitational» នាល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) ក្រុមហ៊ុន Golfasian, សហព័ន្ធទេសចរណ៍កម្ពុជា វិស័យឯកជន និងកីឡាករវាយកូនគោលមកពី១១ប្រទេសរួមមាន៖ Malaysia, Indonesia, Hong Kong, England, Scotland, Ireland, India, United States, South Africa, New Zealand និង Australia។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «Cambodia Golf Invitational» នាល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) ក្រុមហ៊ុន Golfasian,  សហព័ន្ធទេសចរណ៍កម្ពុជា វិស័យឯកជន និងកីឡាករវាយកូនគោលមកពី១១ប្រទេសរួមមាន៖ Malaysia, Indonesia, Hong Kong, England, Scotland, Ireland, India, United States, South Africa, New Zealand និង Australia។ ក្នុងឱកាសនេះ ឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះ ដែលរួមចំណែកផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា បង្ហាញសក្តានុពលទីលានវាយកូនគោលលំដាប់អន្តរជាតិ ព្រមទាំងផ្តល់ឱកាសដល់អ្នកចូលរួមស្វែងយល់ពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីអត្ថប្រយោជន៍សំខាន់ៗចំនួន៥ នៃព្រឹត្តិការណ៍នេះ រួមមាន៖ ទី១. លើកកម្ពស់កិត្យានុភាព និងម៉ាកសញ្ញាទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ។ ទី២. ធ្វើពិពិធកម្មផលិតផលទេសចរណ៍ តាមរយៈការអភិវឌ្ឍទេសចរណ៍កីឡា ស្របតាមទិសដៅ «Beyond Temples»។ ទី៣. ទាក់ទាញភ្ញៀវទេសចរដែលមានលទ្ធភាពចំណាយខ្ពស់ បង្កើនការចំណាយ និងរយៈពេលស្នាក់នៅ ព្រមទាំងពង្រីកឱកាសធុរកិច្ច និងវិនិយោគ។ ទី៤. បង្ហាញសមត្ថភាព ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពសេវាកម្មរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាកម្រិតអន្តរជាតិ។ និង ទី៥. ពង្រឹងទីតាំងកម្ពុជាជាគោលដៅទេសចរណ៍វាយកូនគោលប្រកបដោយគុណភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។បន្ថែមពីនេះ ឯកឧត្តម បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងបន្តពង្រឹងកិច្ចសហការជាមួយវិស័យឯកជន និងគាំទ្រគំនិតផ្តួចផ្តើមនានា ដើម្បីបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងរបស់ទេសចរណ៍កម្ពុជា៕ដោយ៖ ស្រីពី
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "15138",
  "languageVersionId": "9718",
  "visibilityVersion": "5",
  "versionToken": "a1.It2TA0cqSLUiQzj9EoPD0cau9e9ET1CNIV-Z0AfOIPY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។