ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាចូលរួមសន្និសីទទឹកអន្តរជាតិលើកទី១១ នៅឥណ្ឌូនេស៊ី!

ឯកឧត្តម វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំសហការីជំនាញចូលរួមសន្និសីទទឹកអន្តរជាតិលើកទី១១ របស់មូលនិធិបរិស្ថានពិភពលោក នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២២ ខែតុលា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្រោមប្រធានបទ «ធនធានទឹករួម ដំណោះស្រាយប្រកបដោយការផ្លាស់ប្តូរ៖ ការជំរុញការផ្លាស់ប្តូរជាប្រព័ន្ធ» បានផ្តល់វេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងដំណោះស្រាយ ដើម្បីលើកកម្ពស់ការគ្រប់គ្រងធនធានទឹកឆ្លងដែនប្រកបដោយចីរភាព។ នេះបើយោងតាមការបង្ហោះរបស់ក្រសួងបរិស្ថានលើបណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួងបរិស្ថានកាលពីថ្មីៗនេះបានអោយដឹងថា ជាលទ្ធផលសន្និសីទបានពិភាក្សាលើចំណុចគន្លឹះសំខាន់ៗរួមមាន៖ • ការទទួលខុសត្រូវរួម៖ ការគ្រប់គ្រងធនធានទឹកឆ្លងដែនតម្រូវឱ្យសហគមន៍អន្តរជាតិ តំបន់ និងរដ្ឋនីមួយៗ ពង្រឹងការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមរួម។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំសហការីជំនាញចូលរួមសន្និសីទទឹកអន្តរជាតិលើកទី១១ របស់មូលនិធិបរិស្ថានពិភពលោក នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២២ ខែតុលា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្រោមប្រធានបទ «ធនធានទឹករួម ដំណោះស្រាយប្រកបដោយការផ្លាស់ប្តូរ៖ ការជំរុញការផ្លាស់ប្តូរជាប្រព័ន្ធ» បានផ្តល់វេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងដំណោះស្រាយ ដើម្បីលើកកម្ពស់ការគ្រប់គ្រងធនធានទឹកឆ្លងដែនប្រកបដោយចីរភាព។ នេះបើយោងតាមការបង្ហោះរបស់ក្រសួងបរិស្ថានលើបណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួងបរិស្ថានកាលពីថ្មីៗនេះបានអោយដឹងថា ជាលទ្ធផលសន្និសីទបានពិភាក្សាលើចំណុចគន្លឹះសំខាន់ៗរួមមាន៖ • ការទទួលខុសត្រូវរួម៖ ការគ្រប់គ្រងធនធានទឹកឆ្លងដែនតម្រូវឱ្យសហគមន៍អន្តរជាតិ តំបន់ និងរដ្ឋនីមួយៗ ពង្រឹងការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមរួម។ • ការចែករំលែកលទ្ធផល និងបទពិសោធន៍៖ ការផ្លាស់ប្តូរចំណេះដឹង និងឧត្តមានុវត្តន៍ ជួយពង្រឹងសមត្ថភាព និងជំរុញការអនុវត្តដំណោះស្រាយជាក់ស្តែង។ • ការរួមចំណែករបស់កម្ពុជា៖ កម្ពុជាបានចែករំលែកវឌ្ឍនភាពនៃគម្រោងអាងទឹកក្រោមដីកម្ពុជា–តំបន់ដីសណ្ដទន្លេមេគង្គ (CMDA) ដោយផ្តោតលើការកសាងចក្ខុវិស័យរួម ការកំណត់អាទិភាព កិច្ចសហការអន្តរវិស័យ និងការរៀបចំកម្មវិធីសកម្មភាពយុទ្ធសាស្ត្រ (SAP) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា–វៀតណាម។ • ការប្តេជ្ញាចិត្តឆ្ពោះទៅអនាគត៖ កិច្ចសហប្រតិបត្តិការដែលមានប្រសិទ្ធភាពត្រូវភ្ជាប់ចំណេះដឹង និងការប្តេជ្ញាចិត្តទៅនឹងសកម្មភាពជាក់ស្តែង ដើម្បីការពារប្រព័ន្ធអេកូឡូស៊ី និងធានាការប្រើប្រាស់ធនធានទឹកប្រកបដោយចីរភាព។ • សន្និសីទក៏ផ្តល់ឱកាសឱ្យអ្នកចូលរួមធ្វើទស្សនៈកិច្ចទៅកាន់ទីតាំងបច្ចេកទេស ដើម្បីទទួលបានការយល់ដឹងជាក់ស្តែងអំពីគំនិតផ្តួចផ្តើមនានាក្នុងការគ្រប់គ្រងទឹក និងតំបន់ឆ្នេរនៅថ្នាក់តំបន់នៅតំបន់ Jatiluwih Rice Terraces, Lake Batur UNESCO Global Geopark and Coastal ecosystem restoration ។ ធនធានទឹករួមត្រូវការការទទួលខុសត្រូវរួម ការពង្រឹងកិច្ចសហប្រតិបត្តិការពីថ្នាក់ជាតិ រហូតដល់ថ្នាក់តំបន់ និងអន្តរជាតិ គឺជាគន្លឹះសំខាន់ក្នុងការការពារធនធានទឹកសម្រាប់បច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ៕ ដោយ៖ ស្រីពី
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "14661",
  "languageVersionId": "9737",
  "visibilityVersion": "4",
  "versionToken": "a1.K911Kc5u0gm83nQhcuFRYxoOPMvGFEYRiq6qglRP7Xk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។