ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រដ្ឋាភិបាលបារាំងប្រកាសលុបចោលប្រព័ន្ធចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យជាតិ ដើម្បីរំងាប់កំហឹងបាតុករ

រដ្ឋាភិបាលប្រទេសបារាំងកាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសសន្យាជាផ្លូវការថា នឹង «លុបចោល និងជំនួសប្រព័ន្ធអនឡាញជាតិសម្រាប់ចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ ដើម្បីឆ្លើយតប និងបន្ធូរបន្ថយកំហឹងរបស់ក្រុមនិស្សិត បន្ទាប់ពីផ្ទុះការតវ៉ាប្រឆាំងនឹងប្រព័ន្ធអប់រំ និងការកើនឡើងនៃតម្លៃជីវភាពរស់នៅ អស់រយៈពេលជាច្រើនសប្តាហ៍។ រដ្ឋមន្ត្រីក្រសួងអប់រំបារាំង លោក Philippe Baptiste បានប្រកាសពីការផ្លាស់ប្តូរជាផ្លូវការនូវ «ការកែទម្រង់ស៊ីជម្រៅ» លើប្រព័ន្ធអនឡាញសម្រាប់ឆ្នាំខាងមុខ មុនពេលឈានទៅដល់ការផ្លាស់ប្តូរជំនួសដោយប្រព័ន្ធថ្មីស្រឡាងទាំងស្រុងនៅត្រឹមឆ្នាំ ២០២៨ ខណៈដែលដើម្បីឆ្លើយតបទៅនឹងការមិនពេញចិត្តរបស់ក្រុមបាតុករ រដ្ឋាភិបាលបារាំង ក៏បានប្រកាសកញ្ចប់វិធានការសង្គ្រោះ រួមមានការផ្តល់កម្ចីឥណទានអត្រាការប្រាក់ទាបរហូតដល់ ៤ ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ៤.៥ ពាន់លានដុល្លារអាមេរិក ដល់អាជ្ញាធរតំបន់សម្រាប់ជួសជុលកែលម្អអគារសាលារៀនរហូតដល់ឆ្នាំ ២០៣០ ព្រមទាំងថវិការដ្ឋដាច់ដោយឡែកប្រមាណ ១.១ ពាន់លានដុល្លារអាមេរិក សម្រាប់អគារសាកលវិទ្យាល័យរហូតដល់ឆ្នាំ ២០២៩។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រដ្ឋាភិបាលប្រទេសបារាំងកាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសសន្យាជាផ្លូវការថា នឹង «លុបចោល និងជំនួសប្រព័ន្ធអនឡាញជាតិសម្រាប់ចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ ដើម្បីឆ្លើយតប និងបន្ធូរបន្ថយកំហឹងរបស់ក្រុមនិស្សិត បន្ទាប់ពីផ្ទុះការតវ៉ាប្រឆាំងនឹងប្រព័ន្ធអប់រំ និងការកើនឡើងនៃតម្លៃជីវភាពរស់នៅ អស់រយៈពេលជាច្រើនសប្តាហ៍។ រដ្ឋមន្ត្រីក្រសួងអប់រំបារាំង លោក Philippe Baptiste បានប្រកាសពីការផ្លាស់ប្តូរជាផ្លូវការនូវ «ការកែទម្រង់ស៊ីជម្រៅ» លើប្រព័ន្ធអនឡាញសម្រាប់ឆ្នាំខាងមុខ មុនពេលឈានទៅដល់ការផ្លាស់ប្តូរជំនួសដោយប្រព័ន្ធថ្មីស្រឡាងទាំងស្រុងនៅត្រឹមឆ្នាំ ២០២៨ ខណៈដែលដើម្បីឆ្លើយតបទៅនឹងការមិនពេញចិត្តរបស់ក្រុមបាតុករ រដ្ឋាភិបាលបារាំង ក៏បានប្រកាសកញ្ចប់វិធានការសង្គ្រោះ រួមមានការផ្តល់កម្ចីឥណទានអត្រាការប្រាក់ទាបរហូតដល់ ៤ ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ៤.៥ ពាន់លានដុល្លារអាមេរិក ដល់អាជ្ញាធរតំបន់សម្រាប់ជួសជុលកែលម្អអគារសាលារៀនរហូតដល់ឆ្នាំ ២០៣០ ព្រមទាំងថវិការដ្ឋដាច់ដោយឡែកប្រមាណ ១.១ ពាន់លានដុល្លារអាមេរិក សម្រាប់អគារសាកលវិទ្យាល័យរហូតដល់ឆ្នាំ ២០២៩។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏នឹងកម្រិតចំនួនសិស្សថ្នាក់ទី១០ ត្រឹម ២៨ នាក់ក្នុងមួយថ្នាក់ ចាប់ពីឆ្នាំ ២០២៧ តទៅ លុបចោលផែនការកាត់បន្ថយគ្រូបង្រៀន បង្កើតកន្លែងការងារបន្ថែម ៥០០ កន្លែងទៀត និងបង្កើតកន្លែងសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាយ៉ាងហោចណាស់ ១៥,០០០ កន្លែងបន្ថែមទៀត ក្នុងឆ្នាំ ២០២៧-២០២៨ ព្រមទាំងដំឡើងប្រាក់ឧបត្ថម្ភអាហារូបករណ៍សិស្ស-និស្សិតទៅតាមអត្រាអតិផរណា។ ការធ្វើសម្បទានដ៏ធំនេះ កើតឡើងបន្ទាប់ពីប្រទេសបារាំងបានធ្លាក់ទៅក្នុងបាតុកម្មហឹង្សាដ៏ធំមួយ ជាមួយនឹងហ្វូងបាតុករប្រមាណដល់ទៅជាង ៥៥ ម៉ឺននាក់ ដែលចុងក្រោយបានវិវឌ្ឈន៍ផ្ទុះទៅជាការវាយប្រហារ ប្លន់ហាងទំនិញ និងដុតបំផ្លាញនៅទូទាំងប្រទេស ដែលជំរុញឲ្យមានមនុស្សប្រមាណ ២៤០០ នាក់ ត្រូវបានចាប់ខ្លួននោះ៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "15301",
  "languageVersionId": "11592",
  "visibilityVersion": "2",
  "versionToken": "a1.P9rfOSJu7Z0FIntN0k91KvwTmzhhiXPtyGZeli_yHww"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។