ការងារខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ!ក្រុមអ្នកជំនាញកំពុងរុករកបង្គោលព្រំដែនចំនួន៧៤ទៀត
ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា-ថៃ បាននឹងកំពុងវាស់វែង និងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន (បេតុង) ចំនួន៧៤បង្គោលទៀត ដែលបានបោះដោយគណកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។ បើតាមរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ការងារវាស់វែង និងស្វែងរុករកទីតាំងបង្គោលព្រំដែនទាំង៧៤នេះ ក៏មានទាំងបង្គោលព្រំដែនលេខ៤២ ដល់៤៧ ដែរ។
ខ្លឹមសារប្រភព
ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា-ថៃ បាននឹងកំពុងវាស់វែង និងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន (បេតុង) ចំនួន៧៤បង្គោលទៀត ដែលបានបោះដោយគណកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។ បើតាមរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ការងារវាស់វែង និងស្វែងរុករកទីតាំងបង្គោលព្រំដែនទាំង៧៤នេះ ក៏មានទាំងបង្គោលព្រំដែនលេខ៤២ ដល់៤៧ ដែរ។
ការអះអាំងដូច្នេះ បន្ទាប់ពីភាគីទាំងពីរ(កម្ពុជា-ថៃ) បានឯកភាពគ្នាប្រើប្រាស់ដ្រូនបង្កើតផែនទីពីលើអាកាសផង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្នលើដីជាក់ស្តែងផងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុងភូមិសាស្រ្តឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី២១ ខែវិច្ឆិកា បានបញ្ជាក់ថា ការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្តែងចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ខណៈការអនុវត្តនេះគឺឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Proces Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀមឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀមឆ្នាំ១៩១៩-១៩២០។
ចំណែក នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២ដល់៤៧ នាពេលកន្លងមក ភាគីទាំងពីរមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្តែងនៅឡើយទេ ពោលគឺភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនតែប៉ុណ្ណោះ។
យ៉ាងណា ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីទាំងពីរបានបន្តអនុវត្តការងារជាជំហានៗដោយបានឯកភាពបញ្ជូនក្រុមការងារចុះរៀបចំផែនការ និងអនុវត្តការងារលើដីជាក់ស្តែង ដើម្បីវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២ដល់៤៧ ស្ថិតនៅភូមិសាស្រ្តឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះជាគោលដៅឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្តែង ស្របតាមខ្លឹមសារនៃ MOU ឆ្នាំ២០០០ និងបែបបទការងារ TOR ឆ្នាំ២០០៣ ព្រមទាំងតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក និងការអនុវត្តតាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។
មិនតែប៉ុណ្ណោះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបញ្ជាក់ថា នឹងប្រកាន់ភ្ជាប់នូវមសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុតដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម។ ដូច្នេះ សូមអំពានាវដល់ជនរួមជាតិ និងសាធារណជនទាំងអស់មេត្តាជឿទុកលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16477",
"languageVersionId": "13981",
"visibilityVersion": "2",
"versionToken": "a1.bflDJdRvB3RmSkENGbCQ-_9CWWE1mbuIff_ep3S2dFs"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
