រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ព្រះមហាក្សត្រ សរសើរភាពសាមគ្គីរបស់ប្រជាជាតិកម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងទឹកដីជាតិ

ព្រះមហាក្សត្របានសរសើរឯកភាពជាតិនិងការងាររដ្ឋសភា ក្នុងព្រះរាជសារបើកសម័យប្រជុំលើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងពេញព្រះហឫទ័យ និងកត់សម្គាល់ឃើញថា ប្រជាជាតិកម្ពុជាមានការឯកភាព និងសាមគ្គីរឹងមាំ ក្នុងកាលៈទេសៈដែលប្រទេសកំពុងប្រឈមនឹងការគំរាមកំហែងលើអធិបតេយ្យភាព និងបូរណភាពដែនដីពីសំណាក់សត្រូវឈ្លានពាន។ នេះបើយោងតាមព្រះរាជសារដ៏សំខាន់របស់ព្រះអង្គ នៅឱកាសបើកបវេសនកាលរដ្ឋសភា សម័យប្រជុំលើកទី៥ នីតិកាលទី៧ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព្រះអង្គបានផ្ញើសារនឹករលឹក និងថ្លែងអំណរគុណដល់វីរកងទ័ពខេមរភូមិន្ទ ដែលកំពុងបំពេញបេសកកម្មដ៏ខ្ពង់ខ្ពស់ក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី ដើម្បីធានាសុវត្ថិភាពជាតិនិងប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងព្រះរាជសារ ព្រះមហាក្សត្រ បានថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំ ប្រកបដោយភាពវាងវៃ និង មនសិការស្នេហាជាតិដ៏ស្មោះសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិដើម្បីធានាបាននូវប្រក្រតីភាព និងបន្តការអភិវឌ្ឍ ហើយជានិច្ចកាលតែងនៅរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋនូវគ្រប់កាលៈទេសៈ ជាពិសេសបេសកកម្មក្នុងការការពារអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី សិទ្ធិសេរីភាព និងភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋគ្រប់រូបតាមរយៈ យន្តការការទូត និងច្បាប់អន្តរជាតិ។  ព្រះអង្គបានបញ្ជាក់ថា ការដឹកនាំនយោបាយការទូត និងការគោរពច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យប្រជាពលរដ្ឋទទួលបានសន្តិភាព សេរីភាព សិទ្ធិ និងភាពថ្លៃថ្នូរដែលសមស្របនឹងប្រទេសមានអរិយធម៌ខ្ពង់ខ្ពស់ និងវប្បធម៌បុរាណដ៏សម្បូរបែប។ ព្រះមហាក្សត្រ ក៏បានសរសើរចំពោះស្មារតីសាមគ្គីភាពរបស់ប្រជាជនខ្មែរ ទាំងក្នុង និងក្រៅប្រទេស ដែលបានរួមគ្នាការពារសន្តិភាព និងបូរណភាពដែនដីដោយភាពអហិង្សា សុភាពរាបសារ និងការអត់ធ្មត់ខ្ពស់។ ក្នុងឱកាសនោះ ព្រះអង្គបានមានព្រះរាជឱង្ការគូសបញ្ជាក់ថា រដ្ឋសភានីតិកាលទី៧ ទោះស្ថិតក្នុងវិស្សមកាលក៏ដោយ ក៏បានបន្តរក្សាប្រពៃណីរួបរួមជាមួយរាជរដ្ឋាភិបាល និងកងទ័ពខេមរភូមិន្ទ ដើម្បីបញ្ជាក់ពីកម្លាំងសរុបដ៏មហិមា ក្នុងការការពារបុព្វហេតុ និងផលប្រយោជន៍ជាតិបានដោយជោគជ័យ។ ព្រះមហាក្សត្រ បានបន្ថែមថា ក្នុងអំឡុងរយៈពេលចន្លោះសម័យប្រជុំ រដ្ឋសភានីតិកាលទី៧ បានអនុវត្តតួនាទីស្នូលយ៉ាងសកម្ម រួមមាន តួនាទីនីតិកម្ម ការតាមដានការអនុវត្តច្បាប់ ការអនុវត្តការទូតសភា និងតួនាទីជាតំណាងប្រជាពលរដ្ឋ ដោយស្វាហាប់ និងទទួលខុសត្រូវខ្ពស់។ សមិទ្ធផលទាំងនេះ បានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេសឱ្យកាន់តែរុងរឿង៕ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16501",
  "languageVersionId": "14053",
  "visibilityVersion": "2",
  "versionToken": "a1.adpdlzy37l9V6QhAC_QyyF3enSJuc3_Ye6RNwFsxLDs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។