រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ការប្រយុទ្ធប្រឆាំងជំងឺអេដស៍កម្ពុជាជាប់ចំណាក់ថ្នាក់ទី១០ក្នុងពិភពលោក

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២៨ ខែវិច្ឆិកា បានបង្ហាញលទ្ធផល៩២-១០០-៩៨លើគោលដៅ៩៥-៩៥-៩៥ និងចំណាត់ថ្នាក់ទី១០របស់កម្ពុជា ខណៈរបាយការណ៍ឆ្នាំ២០២៤លើកឡើងពីការព្យាបាលនិងការឆ្លងថ្មី។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ផ្នែកលើលទ្ធផលនៃការអនុវត្តគោលនយោបាយលើគោលដៅ ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន ៩២-១០០-៩៨។ លទ្ធផលនេះ បានធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី១០ ក្នុងពិភពលោកលើការប្រយុទ្ធប្រឆាំងជំងឺអេដស៍។ ចំណាត់ថ្នាក់នេះ បានបង្ហាញនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ជាមួយគ្នា ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត បានខិតខំធ្វើការបញ្ជ្រាបការយល់ដឹងអំពីមេរោគអេដស៍ និងការមិនរើសអើងអ្នកផ្ទុកមេរោគអេដស៍ផងដែរ។ ជាក់ស្តែង តាមរយៈទំព័រហ្វេសប៊ុករបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញរបាយការណ៍ឆ្នាំ២០២៤ ដោយបញ្ជាក់ថា កម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ៧៦,០០០នាក់ ក្នុងនោះមាន ៧០,៦៥៤នាក់បានធ្វើតេស្តបញ្ជាក់ថាមានផ្ទុកមេរោគអេដស៍ស្មើ៩២% ហើយអ្នកទាំងនោះបានទទួលសេវាព្យាបាលថែទាំស្មើនឹង ១០០ភាគរយ។ ចំណែក ករណីឆ្លងមេរោគអេដស៍ថ្មីមានត្រឹម ១,២០០ករណីប៉ុណ្ណោះនៅឆ្នាំ២០២៤ ឯការស្លាប់បានធ្លាក់មកត្រឹម ១,០០០ករណីក្នុងមួយឆ្នាំ នេះឆ្លុះបញ្ចាំងពីភាពជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងជំងឺអេដស៍។ ដោយឡែក ករណីឆ្លងថ្មីទាំង ១,២០០ករណីនេះ ក្នុងនោះ៨៨ភាគរយជាប្រជាជនគន្លឹះ។ រីឯ ៤៨ភាគរយ ជាក្រុមបុរសរួមភេទជាមួយបរុស (ភាគច្រើនជាក្រុមយុវវ័យអាយុពី១៥ទៅ២៤ឆ្នាំ), ១០ភាគរយក្រុមបំប្លែងភេទ, ១៤ភាគរយ គឺភ្ញៀវនៃក្រុមប្រជាជនគន្លឹះ, ៧ភាគយស្ត្រី និង ៧ភាគរយ បុរសបម្រើសេវាកម្សាន្ត ព្រមទាំង ២ភាគរយ គឺចាក់គ្រឿងញៀន៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16446",
  "languageVersionId": "13888",
  "visibilityVersion": "2",
  "versionToken": "a1.5OdHtQMf1-5Lcq0e8MdjelQaD2af14A2O6i3PIFSQl8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។