គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រាសម្រេចបាន៥៣ភាគរយ
គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាពបាន ៥៣ភាគរយ ខណៈគម្រោងនេះនឹងរំកិលធ្នឹមស្ពានបន្ថែម ដែលអាចនឹងកកស្ទះរំខានដល់អ្នកធ្វើដំណើរ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកានេះ។
ខ្លឹមសារប្រភព
គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាពបាន ៥៣ភាគរយ ខណៈគម្រោងនេះនឹងរំកិលធ្នឹមស្ពានបន្ថែម ដែលអាចនឹងកកស្ទះរំខានដល់អ្នកធ្វើដំណើរ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកានេះ។
ដើម្បីសុវត្ថិភាពក្នុងអំឡុងពេលនៃការអនុវត្តរំកិលធ្នឹមស្ពានចំណុចខាងលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើសេចក្តីជូនដំណឹងដល់សាធារណជន ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ២ ត្រង់ទីតាំងខាងលើ ដោយនឹងបិទចរាចរណ៍រយៈពេលខ្លីៗ ដែលអាចនឹងកកស្ទះ រំខានដល់អ្នកធ្វើដំណើរ។ ក្នុងអំឡុងពេលនេះ នៅតំបន់ការដ្ឋានសាងសង់ស្ពានផ្នែកខាងលិច នៅចន្លោះសសរស្ពានទី៥ កាត់រំលងផ្លូវជាតិលេខ២ (ក្បែរសាលា ACE) នឹងចាប់ផ្តើមអនុវត្តរំកិលធ្នឹមស្ពាន ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៦ព្រឹក រហូតដល់ម៉ោង៤ រសៀល។
សូមរំលឹកថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) បានសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីតាំងភូមិសាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ក្នុងនោះប្រវែងស្ពាន ៨៤៥,៧០ ម៉ែត្រ ទទឹងផ្លូវ ២៧ ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ ម៉ែត្រ ទទឹងផ្លូវ ២៧ ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16440",
"languageVersionId": "13870",
"visibilityVersion": "2",
"versionToken": "a1.0AiweToMQiWpy5uqEmV4U9C6EJPpt4nn46tZ9g1sOK0"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
