កម្ពុជា សម្រេចលើកលែងទិដ្ឋាការដល់ពលរដ្ឋចិន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ និងចាប់ផ្តើមអនុវត្តគិតចាប់ពីថ្ងៃទី១៥ មិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យដាក់ពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។ រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្ត ភ្ញៀវចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។
ខ្លឹមសារប្រភព
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ និងចាប់ផ្តើមអនុវត្តគិតចាប់ពីថ្ងៃទី១៥ មិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យដាក់ពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។
រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្ត ភ្ញៀវចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។
ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាត្តិឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដាក់ស្នើរនិងចរចាជាមួយភាគីរដ្ឋាភិបាលចិនឱ្យបន្ថូរបន្ថយ និងសម្រួលនីតិវិធីនៃការស្នើសុំទិដ្ឋការដល់ទេសចរខ្មែរ ទៅប្រទេសចិន ដើម្បីឈានដល់ការអនុវត្តដល់ការលើកលែងទិដ្ឋការបដិការតែម្តងនាពេលអនាគត៕
ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16455",
"languageVersionId": "13915",
"visibilityVersion": "2",
"versionToken": "a1.G8u0ISxLjGD4y-DW3fFdKc9NqcdJlh_8pCwKrAfxOdU"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
