គិតត្រឹមថ្ងៃ៤ធ្នូឆ្នាំ២០២៥ក្រមាខ្មែរចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិជាខួប១ឆ្នាំ
ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ជាខួប១ឆ្នាំនៃការចុះបញ្ជី «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់យូណេស្កូ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងស្ថាប័ននានាបានចេញសារអបអរសាទរ។
ខ្លឹមសារប្រភព
គិតត្រឹមថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ ជាខួប១ឆ្នាំនៃការដាក់បញ្ចូល «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។
នាឱកាសគម្រប់ខួប១ឆ្នាំនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានបង្ហោះសារលើបណ្តាញសង្គម ដើម្បីអបអរសាទរផងដែរ។ ក្រៅពីនេះ គេសង្កេតឃើញមានថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងស្ថាប័នជាច្រើន ក៏បានបញ្ចេញសារអបសាទរខួបលើកទី១ឆ្នាំ ដែល «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិដែរ។
«ក្រមា» បានក្លាយជាអត្តសញ្ញាណនៃសម្លៀកបំពាក់ខ្មែរចាប់តាំងពីសតវត្សរ៍ទីមួយនៃរជ្ជកាលព្រះបាតហ៊ុន ទៀន (Hun Tean) ប៉ុន្តែគេពុំបានដឹងច្បាស់ពីពេលវេលាជាក់លាក់ដែល »ក្រមា» ចាប់ផ្តើមមានប្រជាប្រិយភាពនៅគ្រប់កន្លែងនោះទេ។ ស្ត្រីខ្មែរ តែងតែនិយមប្រើប្រាស់ក្រមាពាក់ពីក្រោមមួកស្លឹកដែលមានរាងជាសាជី ដើម្បីការពារកម្តៅព្រះអាទិត្យនៅពេលធ្វើស្រែចំការ។
«ក្រមា» គឺអត្តសញ្ញាណមួយដែលធ្វើឱ្យជនជាតិខ្មែរមានលក្ខណៈខុសប្លែកពីជនជាតិថៃ វៀតណាម និងឡាវ ដែលជាប្រទេសជិតខាង។
កន្សែងរុំដែលត្បាញចេញពីអំបោះមានក្រឡាខ្វែងដែលហៅឈ្មោះថា «ក្រមា» ត្រូវបានប្រើប្រាស់ក្នុងគោលបំណងផ្សេងៗដូចជា ការប្រើប្រាស់ជាការលម្អផ្សេងៗ ការពារកំដៅព្រះអាទិត្យ ជាជំនួយ(ជើងអ្នក)នៅពេលឡើងដើមឈើ ជាអង្រឹងក្មេង ជាកន្សែងជូតខ្លួន ឬប្រើធ្វើជាសារ៉ុងស្លៀក។ ក្រមា ក៏អាចបត់ជារាងកូនតុក្តាសម្រាប់ក្មេងតូចៗលេងផងដែរ។ នៅរបបខ្មែរក្រហម ប្រជានជនកម្ពុជាត្រូវបង្ខំឱ្យប្រើប្រាស់ក្រមាគ្រប់ៗគ្នា។ ការចុះបញ្ជីក្រមា គឺជាឱកាសដ៏ល្អមួយក្នុងការលើកកម្ពស់បេតិកភណ្ឌវប្បធម៌អរូបីដ៏សម្បូរបែបរបស់កម្ពុជា ក្នុងកម្រិតពិភពលោក និងគាំទ្រដល់ការងាររបស់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា ដែលទាញយកសក្តានុពលនៃសិប្បកម្មប្រពៃណីធ្វើជាកត្តាជំរុញកំណើនសេដ្ឋកិច្ច ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និង ការអភិវឌ្ឍប្រកបដោយចីរភាព៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16434",
"languageVersionId": "13852",
"visibilityVersion": "2",
"versionToken": "a1.S8QRr7V9LDdhYcpCaYAzLmKoFtaNi8Mt2AVJVRuZRPs"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
