ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្តកំពត សម្រាប់អាណត្តិទី២
ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តែងតាំងឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្តកំពតសម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។ លោកធ្លាប់ជាអភិបាលខេត្តពោធិ៍សាត់ មុនចាប់ផ្តើមអាណត្តិដំបូងនៅកំពតក្នុងឆ្នាំ២០២១។
ខ្លឹមសារប្រភព
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ឯកឧត្តម ម៉ៅ ធនិន ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ១ (ខ្ពស់ផុតលេខ) ជាអភិបាលខេត្តកំពត សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
អភិបាលខេត្តមួយរូប អាចគ្រប់គ្រងខេត្តមួយ បានរយៈពេល ៤ឆ្នាំក្នុងមួយអាណត្តិ និងអាចបន្តបានយ៉ាងច្រើនពីរអាណត្តិ ក្នុងដែនសមត្ថកិច្ចដដែល។ មុនកាន់តំណែងជាអភិបាលខេត្តកំពត នៅអាណត្តិដំបូង នៅឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន ធ្លាប់ជាអភិបាលខេត្តពោធិ៍សាត់៕
ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16453",
"languageVersionId": "13909",
"visibilityVersion": "2",
"versionToken": "a1.3BKkR3Q1MZkhHDZ2VRaTAHwNPl7YCjVe4_ZqLKEDZI0"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
