រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

១១ខែ ឆ្នាំ២០២៥! កម្ពុជាទទួលបានចំណូលជាង៥០០លានដុល្លារ ពីការនាំចេញអង្ករជាង៨០ម៉ឺនតោន

តាមសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុង១១ខែ ឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករ ៨០១ ៦៤៣តោន ទទួលចំណូល ៥២៦.៤៧លានដុល្លារ តាមរយៈក្រុមហ៊ុន៦៥ ទៅកាន់គោលដៅ៧២។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រយៈពេល១១ខែ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៨០១ ៦៤៣តោន គិតជាទឹកប្រាក់មានចំនួន ៥២៦.៤៧លានដុល្លារ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៥ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៧២។ នេះបើតាមរបាយការណ៍ដែលទូរទស្សន៍KPS99 TV ទទួលបានពីសហព័ន្ធស្រូវអង្ករកម្ពុជា។ បើតាមរបាយការណ៍ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៨០១ ៦៤៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៧២ ដែលក្នុងនោះ ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៨ បានបរិមាណអង្ករចំនួន ៣០៧ ៦៣០ តោន គិតជាទឹកប្រាក់ចំនួន ២៣៦.៥៤ លានដុល្លារ ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន១៨៨ ១៨៩ តោន គិតជាទឹកប្រាក់ចំនួន១១៦.៥៣លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៨ ប្រទេសបានបរិមាណចំនួន ២១៨ ៣១៣ តោន គិតជាទឹកប្រាក់ចំនួន៩៣.៥០លានដុល្លារ និងទៅកាន់គោលដៅ ៣៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិកមជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន -ល- បានចំនួន ៨៧ ៥១១តោន គិតជាទឹកប្រាក់ចំនួន ៧៩.៩០ លានដុល្លារ។ ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦៥.១៥% ប្រភេទអង្ករសគ្រាប់វែង ១៤.៧៩% អង្ករចំហ៊ុយ ២.០៧% អង្ករសរីរាង្គចំនួន ១.៤៦% អង្ករបាក់គ្រប់ប្រភេទ ១៦.០៧% និងអង្ករផ្សេងៗចំនួន ០.៤៦%៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16452",
  "languageVersionId": "13906",
  "visibilityVersion": "2",
  "versionToken": "a1.5KxoZcdDBHVag6UcDVyIGXEqTwNdnUhVuh04JjgwWT4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។