យោធាថៃប្រើ F-16 របស់អាមេរិកទម្លាក់គ្រាប់ក្បែរជំរុំជនភៀសសឹកកម្ពុជា
កម្ពុជារាយការណ៍ថា F-16ថៃទម្លាក់គ្រាប់២ក្បែរជំរំស្រុកស្រីស្នំ ម៉ោង១០ព្រឹក ថ្ងៃទី១៥ ខែធ្នូ។ ក្រសួងមហាផ្ទៃថាហោះចូលជាង៧០គីឡូម៉ែត្រ ហើយមានសេចក្ដីរាយការណ៍ការវាយប្រហារផ្សេងតាមព្រំដែន។
ខ្លឹមសារប្រភព
នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានពង្រីកសមរភូមិបើកការបាញ់ប្រហារយ៉ាងកម្រោលដោយប្រើយន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិកមកទម្លាក់គ្រាប់លើដែនអធិបតេយ្យកម្ពុជា ក្បែរជំរុំជនភៀសសឹក ស្ថិតក្នុងភូមិសាស្រ្តស្រុកស្រីស្នំ ខេត្តសៀមរាប។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានរាយការណ៍ថា នៅវេលាម៉ោង១០៖០០នាទីព្រឹក យោធាថៃបានពង្រីកសមរភូមិបើកការបាញ់ប្រហារយ៉ាងកម្រោលចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ក្បែរជំរុំជនភៀសសឹក ក្នុងភូមិសាស្រ្តស្រុកស្រីស្នំ ខេត្តសៀមរាប។
ចំណែក ក្រសួងមហាផ្ទៃកម្ពុជា បានអះអាងដូចគ្នាថា យោធាថៃបានប្រើប្រាស់យន្តហោះ F-16 ហោះចូលជ្រៅមកក្នុងទឹកដីកម្ពុជាជាង ៧០គីឡូម៉ែត្រ ហើយបានទម្លាក់២គ្រាប់នៅភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប ក្បែរជំរុំជនភៀសសឹក។ ជាមួយគ្នានេះ លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា យោធាថៃ បានបន្តបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាដោយប្រើកាំភ្លើងធំ គ្រាប់បែកចង្កោម ដ្រូនទម្លាក់គ្រាប់បែក ចាប់តាំងពីម៉ោង៤និង០០នាទីទៀបថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ។ ខណៈមកទល់នឹងម៉ោង១២និង៥៦នាទី យោធាថៃបានប្រើដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនតាមបណ្តោយព្រំដែនក្នុងភូមិសង្គមថ្មី និងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។ ទន្ទឹមនឹងនេះ យោធាថៃ បានប្រើយន្តហោះចម្បាំង F-16, ដ្រូនទម្លាក់គ្រាប់បែកមកលើភូមិព្រៃចាន់, ភូមិប៉ោយសំរោង, ឃុំអូរបីជាន់ និងភូមិសាស្ត្របឹងត្រកួន និងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យ៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16466",
"languageVersionId": "13948",
"visibilityVersion": "2",
"versionToken": "a1.9WUiY3uQHFzeWlvxAk8BBzoM8AQo2dfa_Qjr0gGgy4c"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
