អតីតរដ្ឋមន្ត្រីព័ត៌មាន៖ សៀមវាយកាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជា មិនមែនរឿងពង្វាតទឹកដីនោះទេ
អតីតរដ្ឋមន្ត្រីព័ត៌មាន ខៀវ កាញារីទ្ធ វិភាគថា ការវាយចូលជ្រៅរបស់ថៃមានគោលដៅទំនុកចិត្តនិងសន្លឹកឆ្នោត សេដ្ឋកិច្ច និងជំនឿលើរដ្ឋាភិបាល ហើយលើកពីសាមគ្គីភាពជួយអ្នកភៀសសឹក។
ខ្លឹមសារប្រភព
ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា សៀមវាយកាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជា មិនមែនរឿងពង្វាតទឹកដីនោះទេ បើពង្វាតទឹកដី សៀមច្បាស់ជាប្រមូលផ្តុំកម្លាំងវាយផ្តាច់ចំណុចទាមទារមួយចំនួនហើយ ព្រោះពេលសៀមវាយគ្រប់កន្លែងគឺចង់អោយខ្សែការពារកម្ពុជាស្តើង ( ពិតមែនតែសៀមមិនច្បាស់ថាក្បាលពួកគេទ្រគ្រាប់ផ្លោងរបស់កម្ពុជាបានប៉ុន្មានពេលក៏ដោយ ) តែពេលនេះជិតបោះឆ្នោត មានន័យថាទឹកដល់ច្រមុះទោះស្រវាអោបគម្រង់ខ្មោចឆ្កែក៏អោបដែរ ហេតុនេះយុទ្ធសាស្ត្រចំពោះមុខរបស់គេអាចមាន ៣ ហើយបើជោគជ័យអាចក្លាយជាយុទ្ធសាស្ត្រយូរអង្វែងបាន ។ យុទ្ធសាស្ត្រទាំងនោះគឺ
១. លើកទំនុកចិត្តប្រជាជនសៀមឡើងវិញអោយជឿថា សៀមនៅតែជាបងធំក្នុងតំបន់ ហេតុនេះមិនត្រូវអ្នកណាមកច្បូតពុកមាត់ខ្លាបានទេ ពិសេសកម្ពុជាដែលជាប្រទេសតូចតាច ធ្លាប់រហេមរហាមពីមុន (នៅក្រោយសម័យអ៊ុនតាក់ ពួកកាសែតបរទេសតែងហៅទីក្រុងភ្នំពេញថាជាបាងកកកាលពី ៣០ឆ្នាំមុន)។ ប្រជាជនសៀមកើន ទំនុកចិត្តបានន័យថាសន្លឹកឆ្នោតគាំទ្រនឹងកើនឡើង ។
២. សង្កត់សេដ្ឋកិច្ចកម្ពុជាអោយធ្លាក់ចុះ អាស្រ័យការបង្ខំអោយមានប្រជាជនភៀសសឹករាប់សែននាក់ (មកដល់ពេលនេះជិតកន្លះលាននាក់ហើយ ) ដែលនឹងក្លាយជាដុំថ្មមួយដែលរាជរដ្ឋាភិបាលត្រូវទទួល ( បើគិតថា ក្នុងមួយថ្ងៃរដ្ឋាភិបាលចំណាយ ៥ ដុល្លាររ៉ាប់រងម្ហូបអាហារ ទឹក ជំរក ថ្នាំពេទ្យ….តើត្រូវចំណាយប៉ុន្មាន ?) ហើយនេះគឺជាសង្គ្រាមមួយដែលសៀមមិនចាំបាច់ចំណាយធំ។ តែអ្វីដែលសៀមគិតមិនដល់ គឺចលនាប្រជាជនកម្ពុជាទូទាំងប្រទេសដែលបាននាំគ្នាជួយបងប្អូនអ្នកភៀសខ្លួនដែលជួយបន្ថយបន្ទុករាជរដ្ឋាភិបាលមួយចំណែកធំ។ អ្វីដែលកាន់តែពិសេស គឺចលនាប្រើផលិតផលខ្មែរជួយខ្មែរ ធ្វើអោយខ្សែផលិតកម្មក្នុងស្រុក និងការចំណាយក្នុងស្រុក ( Domestic spending ) កើនឡើងទៅវិញ ។
៣. អ្វីដែលជាយុទ្ធសាស្ត្រកំណត់របស់សៀម គឺការវាយលុកកាន់តែជ្រៅចូលក្នុងដីកម្ពុជានឹងធ្វើអោយពាក្យស្លោក «យើងជឿជាក់រាជរដ្ឋាភិបាល និងវីរកងទ័ពយើង» នឹងរបេះបន្តិចម្តងៗរហូតរាជរដ្ឋាភិបាលបច្ចុប្បន្នជួបវិបត្តិ។
សៀមលើកនេះចាក់ធំ តែបើចាញ់ក៏ច្បាស់ជាចាញ់ធំដែរ! តែយើងក៏ប្រយ័ត្នស្នៀតជន្លស្តាំវ៉ៃឆ្វេង បើយើងប្រហែសគាត់បែរទៅសង្គ្រប់ទីតាំងមួយចំនួនហើយនៅក្រាញក្នុងឧម្មង្គទប់យើងដែលជាអ្នកឡើងវាយម្តង៕
ប្រភព៖ ឯកឧត្តម ខៀវ កាញារីទ្ធ
សម្រួល៖ ចិន្តា ទីទិ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16464",
"languageVersionId": "13942",
"visibilityVersion": "2",
"versionToken": "a1.KbjQY12FAjcEwUmfr11jt656fks4l9fA5UO_YwAjDc4"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
