នៅថ្ងៃទី២២ខែធ្នូយោធាសៀមបានបន្តវាយប្រហារយ៉ាងសន្ធាប់ចូលទឹកដីកម្ពុជាជាច្រើនទីតាំង
ក្រសួងការពារជាតិរាយការណ៍ពីការបាញ់ផ្លោង ការទម្លាក់គ្រាប់បែកដោយ F-16 និងផ្សែងពុលនៅទីតាំងជាច្រើននាព្រឹកថ្ងៃទី២២ ខែធ្នូ ដោយបញ្ជាក់ពេលវេលា និងទីតាំងក្នុងខេត្តបន្ទាយមានជ័យ។
ខ្លឹមសារប្រភព
ក្រុមកងទ័ពឈ្លានពានសៀម នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តប្រើកាំភ្លើងធំ យន្តហោះចម្បាំង F-16 និងបាញ់ផ្សែងពុល វាយប្រហារយ៉ាងសន្ធាប់ចូលទឹកដីកម្ពុជាជាច្រើនទីតាំងរួមមាន៖ ភូមិសាស្ត្របឹងត្រកួន, ភូមិព្រៃចាន់, ភូមិជោគជ័យ, ក្រុងប៉ោយប៉ែត និងភូមិសាស្ត្រឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។ តាមក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា នៅវេលាម៉ោង ៤:៣០នាទី យោធាថៃបានបាញ់ភ្លើងក្រហមលើភូមិសាស្រ្តភូមិជោគជ័យ។ ម៉ោង ៤:៣៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។ ចាប់ពីម៉ោង ៤:៣០នាទី ដល់ម៉ោង ៥:១៦នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ។ ម៉ោង ៥:០២នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលភូមិសាស្ត្របឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ចាប់ពីម៉ោង ៥:៣០នាទី ដល់ម៉ោង ៦:០៤នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងប្រមាណ ២០គ្រាប់ចូលភូមិសាស្ត្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ចំណែក ម៉ោង ៥:៤៩នាទី យោធាថៃបានបន្តបាញ់ផ្លោងយ៉ាងសន្ធាប់ចូលភូមិសាស្រ្តបឹងត្រកួន។ ម៉ោង ៥:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។ ម៉ោង ៦:០៣នាទី យោធាថៃបន្តបាញ់ផ្លោងជ្រំចូលខាងក្រោយភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។ម៉ោង ០៦:០៥នាទី រហូតដល់ម៉ោង ៧:៥២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃអមរថពាសដែក បន្ទាប់មកបានប្រើរថក្រោះព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិព្រៃចាន់ និងបឹងត្រកួន។ ម៉ោង ៦:២០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំ១៥៥មម ផ្លោង ៤គ្រាប់ចូលភូមិសាស្ត្រឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងម៉ោង ៧:០៣នាទី យោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្រ្តភូមិព្រៃចាន់។
ក្រសួងការពារជាតិកម្ពុជា សង្កត់ធ្ងន់ថា មកដល់ម៉ោងនេះនៅតាមទីតាំងមួយចំនួន យោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាយ និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16113",
"languageVersionId": "13323",
"visibilityVersion": "2",
"versionToken": "a1.KTb9lubZ9WuIWFjmcHbIGVdC8irohuSexWBlYuUjBUs"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
