លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ បានអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសួរសុខទុក្ខ និងនាំអំណោយជូនកងទ័ពកំពុងព្យាបាលនៅភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។
ខ្លឹមសារប្រភព
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត សូមឱ្យវីរកងទ័ពឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួនឡើងវិញ ។
លោកជំទាវបណ្ឌិត មានប្រសាសន៍លើកឡើងដូចនេះនៅក្នុងឱកាសបន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដោយ លោកជំទាវបណ្ឌិត បាននាំមកជាមួយនូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនវីរកងទ័ពដោយផ្ទាល់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ។
តាមរយៈសកម្មភាពដ៏វិសេសវិសាលនេះ បានបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ យកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាជូនវីរកងទ័ព ក៏ដូចជាការអរគុណវីរកងទ័ពសម្រាប់ភាពអង់អាចក្លាហាន និងការលះបង់ដើម្បីការពារបូរណភាពទឹកដីពីសត្រូវឈ្លានពានដោយយោធាថៃនិងរដ្ឋាភិបាលថៃ ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16087",
"languageVersionId": "13245",
"visibilityVersion": "2",
"versionToken": "a1.3Bn_HvwOGdXIgO870IAOCo7Bo5knFeeNbELLriXPxl0"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
