រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្លិបអ្នកកាសែតកម្ពុជា បានចែកអាវក្រោះ និងមួកសុវត្ថិភាពដល់អ្នកសារព័ត៌មាន ដើម្បីការពារសុវត្ថិភាពពេលបំពេញការងារនៅព្រំដែនកម្ពុជា-ថៃ

ក្លិបអ្នកកាសែតកម្ពុជាចែកអាវក្រោះនិងមួកសុវត្ថិភាពដល់អ្នកសារព័ត៌មាន៥៧រូបពី៣៦ស្ថាប័ន ថ្ងៃទី២៦ ខែធ្នូ។ លោក ពុយ គា ថាមិនទាន់គ្រប់តម្រូវការ ហើយនឹងស្វែងរកជំនួយបន្ថែម។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានចែកអាវក្រោះ និងមួកសុវត្ថិភាពដល់អ្នកសារព័ត៌មានចំនួន ៥៧រូប មកពី៣៦ស្ថាប័ន ដើម្បីជួយការពារសុវត្ថិភាពដល់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារព័ត៌មាននៅតាមបណ្តោយព្រំដែនកម្ពុជា -ថៃ និងទីកន្លែងងាយរងគ្រោះដទៃទៀត ក្នុងអំឡុងពេលដែលទាហានថៃ បានវាយប្រហារមកលើកម្ពុជា។ អាវក្រោះ និងមួកសុវត្ថិភាពដោយមានស្លាកសញ្ញា អ្នកសារព័ត៌មាន ឬ PRESS ជាសញ្ញាដ៏ចាំបាច់បំផុតសម្រាប់អ្នកសារព័ត៌មាននៅពេលកំពុងបំពេញការងារ។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា ការចែកអាវក្រោះ និងមួកសុវត្ថិភាពនៅពេលនេះ មិនបានគ្រប់ចំនួនអ្នកសារព័ត៌មាន ដែលបាន និងកំពុងបំពេញបេសកកម្មយកព័ត៌មាននៅតាមបណ្តោយព្រំដែនដែលមានជម្លោះ ឬទីកន្លែងងាយរងគ្រោះនោះឡើយ។ ប៉ុន្តែ ក្លិបអ្នកកាសែតកម្ពុជា នឹងខិតខំស្វែងរកជំនួយពីសប្បុរសជនបន្ថែមទៀត ដើម្បីបំពេញតម្រូវការចាំបាច់របស់អ្នកសារព័ត៌មាននៅកាលៈទេសៈនេះ។ លោក ពុយ គា ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានគាំទ្រដល់សកម្មភាពរបស់អ្នកសារព័ត៌មានកម្ពុជានៅក្នុងបេសកកម្មយកព័ត៌មាននៅតាមទីកន្លែងដូចបានរៀបរាប់ខាងលើ។ ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា អ្នកសារព័ត៌មាន ដែលចុះយកសារព័ត៌មានក្នុងអំឡុងពេលមានសង្រ្គាម ត្រូវបានការពារដោយច្បាប់អន្តរជាតិថាជាជនស៊ីវិល ព្រោះពួកគាត់ដើរតួនាទីជាអ្នកផ្តល់ព័ត៌មានដល់ពិភពលោកឱ្យដឹងពីហេតុការណ៍ដែលបានកើតឡើងនិងកំពុងកើតឡើង ដោយមិនជាប់ពាក់ព័ន្ធនឹងតួនាទីជាកងទ័ព ឬកាន់អាវុធឡើយ ហើយក៏ត្រូវបានហាមមិនឱ្យផ្តល់ព័ត៌មានទាក់ទងនឹងលេណដ្ឋាន ការចល័តទ័ព ផ្តល់ព័ត៌មានបែបជាយុទ្ធសាស្រ្តទ័ព ឬបែបចារកម្ម និងព័ត៌មានទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់ជនស៊ីវិល។ ល។   សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ មកទល់នឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញការវាយប្រហារដោយទាហានថៃមកលើកម្ពុជា បានសម្លាប់ជនស៊ីវិលកម្ពុជាចំនួន ៣០នាក់ និងជិត១០០នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះរួមទាំងអ្នកសារព័ត៌មានផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ៕ សម្រួល៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16062",
  "languageVersionId": "13170",
  "visibilityVersion": "2",
  "versionToken": "a1.8ooCsNCmkeQnSbQp0YNyzdRhYRZgP2BLPWp4YsPbH1c"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។