រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ម្ចាស់ឡូតិ៍នេសាទលេខ១៥មួយកន្លែង សម្រេចចិត្តមិនលក់ត្រីដើម្បីទុកជួយផ្គត់ផ្គង់កងទ័ពជួរមុខ និងជនភៀសសឹក

ម្ចាស់ដាយត្រីលេខ១៥នៅឃុំកោះចិន ខេត្តកណ្ដាល បង្វែរផលត្រីទៅធ្វើត្រីឆ្អើ សម្រាប់ផ្គត់ផ្គង់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្នុងរដូវប្រមូលផលត្រីរបស់ខ្លួន ម្ចាស់ឡូតិ៍នេសាទ(ដាយត្រី) លេខ១៥ ស្ថិតឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បានឱ្យដឹងថា គាត់មិនបានធ្វើការលក់ត្រីទៅឱ្យប្រជាពលរដ្ឋ ដែលធ្វើប្រហុកផ្អកនោះឡើយ ដោយបង្វែរត្រីដែលប្រមូលបានទាំងនេះទៅកន្លែងកែច្នៃធ្វើជាត្រីឆ្អើ ដើម្បីទុកផ្គត់ផ្គង់ទៅដល់កងទ័ពនៅជួរមុខ និងប្រជាពលរដ្ឋដែលកំពុងភៀសសឹក។ នេះបើតាមការឲ្យដឹងពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា ការចូលរួមធ្វើប្រហុក ផ្អក ត្រីឆ្អើ ត្រីប្រឡាក់ សម្រាប់ផ្គត់ផ្គង់វីរកងទ័ព និងជនភៀសសឹក សបញ្ជាក់ឱ្យឃើញពីស្មារតីរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល។ តាមរយៈនៃការសាមគ្គីគ្នារវាងប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាននៅពេលនេះ សបញ្ជាក់ឱ្យឃើញពីស្មារតីរួបរួមសាមគ្គីគ្នាជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងវីរៈកងទ័ពក្នុងការការពារបូរណភាពទឹកដី។ បើតាមការបញ្ជាក់ពី ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថាផលត្រីឆ្នាំនេះមានកំណើនក្នុងរង្វង់១០ភាគរយ បើប្រៀបធៀបឆ្នាំ២០២៤។ ផលត្រីកើននេះដោយសារការអនុវត្តបានល្អលើការងារសំខាន់ៗ ជាអាទិ៍៖ គ្រប់គ្រងបានល្អធនធានធម្មជាតិ បឹងទន្លេសាប ទប់ស្កាត់ការទន្ទ្រានដី និងព្រៃលិចទឹក ដែលជាជម្រកត្រីចម្រុះពងកូនគ្រប់ប្រភេទ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16029",
  "languageVersionId": "13071",
  "visibilityVersion": "2",
  "versionToken": "a1.ewrWkCzrPJ2uqQspWvIosM8tcGur_WbwZvB50Ugq_ns"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។