គណៈសង្ឃនាយកស្នើអ្នកលក់គោដុតតាមដងផ្លូវបិទបាំងឱ្យបានល្អកុំឱ្យប៉ះពាល់អារម្មណ៍ទេសចរឥណ្ឌា
ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកស្នើអ្នកលក់គោដុតឱ្យបិទបាំងការតាំងបង្ហាញ ដើម្បីគោរពអារម្មណ៍ទេសចរឥណ្ឌា និងអនុវត្តតាមការហាមដែលព្រះអង្គលើកឡើងពីក្រសួងធម្មការ។
ខ្លឹមសារប្រភព
ក្រោយពីសង្កេតឃើញភ្ញៀវទេសចរឥណ្ឌាមានកំណើនកើនឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃមកទស្សនាប្រទេសកម្ពុជា ជាពិសេសនៅតំបន់អង្គរ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក បានស្នើអ្នកលក់គោដុតនៅតាមដងផ្លូវច្រងេងច្រងាងម្តេតាបិទបាំងឱ្យបានល្អកុំឱ្យប៉ះពាល់អារម្មណ៍ទេសចរឥណ្ឌា។ ការស្នើបែបនេះ ដោយសារឥណ្ឌា ជាប្រទេសគោរពស្រឡាញ់សត្វគោ។
សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ បានមានសង្ឃដីកាថា កន្លងមកក្រសួងធម្មការនិងសាសនា ធ្លាប់ហាមដាច់ខាតនូវសកម្មភាពរូបភាពអាជីវកម្ម «គោដុត» នៅទីសាធារណៈដូចជាមុខហាងជាដើម ដែលបានបង្ហាញនូវសកម្មភាពហិង្សាឃោរឃៅ ផ្ទុយនឹងគោលការណ៍អហិង្សាធម៌របស់ព្រះពុទ្ធសាសនា។ ហេតុនេះ ព្រះអង្គ ស្នើឱ្យអ្នកលក់គោដុតតាមដងផ្លូវ គោរពតាមការបំរាមរបស់ក្រសួង។
ជាកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ ភ្ញៀវទេសចរឥណ្ឌាមកទស្សនាកម្ពុជាកាន់តែច្រើនឡើង បន្ទាប់ពីយោធាថៃបានបំផ្លាញព្រះវិស្ណុក្នុងដែនធិបតេយ្យកម្ពុជាផង និងដោយសារកម្ពុជានិងឥណ្ឌា មានភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នាផង៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16005",
"languageVersionId": "12999",
"visibilityVersion": "2",
"versionToken": "a1.jk3MmaTlXUVuyNHT7h-WzqnchLqFRYls1o1JeZ1UT8o"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
