រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អភិបាលក្រុងព្រះសីហនុបញ្ឈប់ឱ្យអ្នកលក់ដូរដាក់តុ កៅអី កន្ទេល អង្រឹងនៅតាមឆ្នេរដើម្បីឱ្យភ្ញៀវទេសចរប្រើប្រាស់ឆ្នេរបានជាសាធារណៈ

អភិបាលក្រុងព្រះសីហនុលោក សរ កក្កដា ណែនាំឱ្យបញ្ឈប់ការទុកតុ កៅអី កន្ទេល និងអង្រឹងនៅលើឆ្នេរសាធារណៈ និងផ្តល់លេខទំនាក់ទំនងពេលមានការរារាំង ឬទារថ្លៃទីតាំង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

បន្ទាប់ពីសង្កេតឃើញអ្នកលក់ដូរនៅតាមឆ្នេរដាក់តុ ដាក់កៅអី កន្ទេល អង្រឹងនៅលើឆ្នេរសាធារណៈ ដែលនាំឱ្យបាត់បង់សោភ័ណភាព និងប៉ះពាល់ដល់ភាពជាសាធារណៈនៃឆ្នេរ និងភ្ញៀវទេសចរ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានណែនាំឱ្យអ្នកលក់ដូរតាមឆ្នេរសាធារណៈបញ្ឈប់ការដាក់តុ កៅអី កន្ទេល អង្រឹង ឬសម្ភារផ្សេងៗទុកចោលនៅលើឆ្នេរបន្តទៀតឡើយ។ ការណែនាំដូច្នេះរបស់លោកអភិបាលក្រុង ដើម្បីឱ្យបងប្អូនភ្ញៀវទេសចរអាចប្រើប្រាស់ទីតាំងទាំងនោះបានជាសាធារណៈ។ តាមទំព័រហ្វេសប៊ុករបស់លោក សរ កក្កដា បានបញ្ជាក់នៅព្រឹកថ្ងៃទី០៤ ខែមករានេះថា អ្នកលក់ដូរតាមឆ្នេរសាធារណៈដែលដាក់តុ កៅអី កន្ទេល អង្រឹង ឬសម្ភារផ្សេងៗទុកចោលនៅលើឆ្នេរ ធ្វើឱ្យប៉ះពាល់ដល់ភាពជាសាធារណៈនៃឆ្នេរ និងភ្ញៀវទេសចរ នឹងត្រូវបញ្ឈប់មិនឱ្យលក់ដូរនៅទីតាំងនោះបន្តទៀតឡើយ»។ លោកអភិបាលក្រុងរូបនេះ សង្កត់ធ្ងន់ថា បងប្អូនជាអ្នកទេសចរអាចធ្វើការណែនាំឱ្យយកចេញនូវ តុ កៅអី កន្ទេល អង្រឹង ដែលទុកចោល ដើម្បីឱ្យបងប្អូនអាចប្រើប្រាស់ទីតាំងនោះបានជាសាធារណៈ។ ក្នុងករណីមានការរារាំង ឬទារថ្លៃឈ្នួលទីតាំង សូមទំនាក់ទំនងលេខទូរស័ព្ទ 066 877 877, 016 576 373។ ជាការកត់សម្គាល៖ ចំណាត់ការជាបន្តបន្ទាប់របស់អាជ្ញាធរក្រុងព្រះសីហនុចាត់វិធានការលើអ្នកដូរលក់នៅតាមឆ្នេរ ទំនងដោយសារតែអ្នកលក់ដូរម្នាក់កាលពីថ្ងៃបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៦ បានឆ្លៀតឱកាសលក់កោរភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តព្រះសីហនុ ខណៈចំណាត់ការទាំងនេះ ទទួលបានការគាំទ្រ និងសាទរពីប្រជាពលរដ្ឋជាច្រើន៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15880",
  "languageVersionId": "12736",
  "visibilityVersion": "2",
  "versionToken": "a1.usmYVhsxTeekvC6jCR6MyS_w_AkU5Mi2c8akFRWVTyE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។