រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

យោធាថៃនៅបន្តរាយបន្លាលួស ដាក់ទូកុងតឺន័រ ដោតទង់ជាតិនៅភូមិព្រៃចាន់និងភូមិជោគជ័យ

អាជ្ញាធរមូលដ្ឋានថា ថ្ងៃទី៤ មករា យោធាថៃបន្តរាយលួស ដាក់កុងតឺន័រ និងទង់នៅព្រៃចាន់និងជោគជ័យ។ គ្រួសារប្រមាណ៧០០នៅជោគជ័យមិនទាន់អាចត្រឡប់រស់នៅវិញ ខណៈកម្ពុជាទាមទារឱ្យដកសម្ភារៈយោធា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ យោធាថៃនៅតែបន្តរាយបន្លាលួស ដាក់ទូកុងតឺន័រ ដោតទង់ជាតិនៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យរបស់កម្ពុជា បើទោះបីជាភាគីទាំងពីរបានឯកភាពគ្នាឱ្យមានបទឈប់បាញ់បន្ទាន់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ក៏ដោយ។ ចំណែកផ្ទះពលរដ្ឋខ្មែរប្រមាណ៧០០គ្រួសារនៅភូមិជោគជ័យ ត្រូវបានយោធាថៃព័ទ្ធយក ខណៈពួកគេមិនទាន់អាចត្រឡប់ទៅរស់នៅវិញនៅឡើយ។ ប៉ុន្តែមានពលរដ្ឋខ្លះបានចូលមកមើលផ្ទះ និងយកអីវ៉ាន់ត្រឡប់ទៅជុំរុំសុវត្ថិភាពវិញ។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។ កម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងការឈ្លានពានរបស់ថៃ។ កម្ពុជាក៏បានសង្កត់ធ្ងន់ដែរថា ការបន្តឈរជើង និងកាន់កាប់ទឹកដីកម្ពុជាដោយកងកម្លាំងយោធាថៃនៅតំបន់ខ្លះដែលហួសពីខ្សែបន្ទាត់ព្រំដែន គឺជាការបន្តកាន់កាប់ដោយខុសច្បាប់ និងគ្មានមូលដ្ឋានក្រោមច្បាប់អន្តរជាតិ។ សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ គឺផ្ទុយស្រឡះទៅនឹងការប្តេជ្ញាចិត្តរបស់ថៃក្នុងការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, កំណត់ហេតុកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅចុះថ្ងៃទី០៧ ខែសីហា ថ្ងៃទី១០ ខែកញ្ញា និងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព និងដំណោះស្រាយវិវាទដោយសន្តិវិធី ចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ដូច្នេះ កម្ពុជា ទាមទារឱ្យភាគីថៃបញ្ឈប់សកម្មភាពខាងលើជាបន្ទាន់ និងដកសម្ភារ:យោធាទាំងអស់ចេញពីទឹកដីកម្ពុជា៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15860",
  "languageVersionId": "12709",
  "visibilityVersion": "2",
  "versionToken": "a1.wgDcI9rkPEj7M1FPZ6tpDFUXvutPwO1GpF95CeEVeLs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។