មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបំភ្លឺករណីទារកម្នាក់ស្លាប់ហើយថាគ្រូពេទ្យមិនយកចិត្តទុកដាក់ព្យាបាល
មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបំភ្លឺថ្ងៃទី៤ មករាថា ទារិកាអាយុ៧ខែបានទទួលការព្យាបាលតាមបច្ចេកទេស មុនស្លាប់ពេលបញ្ជូនទៅភ្នំពេញ។ ក្រុមគ្រួសារបានចោទថាមានការមិនយកចិត្តទុកដាក់។
ខ្លឹមសារប្រភព
បន្ទាប់ពីរងការរិះគន់ពីអាណាព្យាបាលដោយអះអាងថា គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឬហៅមន្ទីរពេទ្យចំការចេក ប្រើប្រាស់ពាក្យសម្តីមិនសមរម្យថែមទាំងមិនយកចិត្តទុកដាក់ក្នុងការព្យាបាលកូនរបស់គាត់ដែលទើបតែមានអាយុ៧ខែឱ្យបានទាន់ពេលវេលា បណ្តាលឱ្យស្លាប់បាត់បង់ជីវិត មន្ទីរពេទ្យបង្អែកខេត្ត បានចេញសេចក្តីបំភ្លឺថា អ្នកជំងឺបានទទួលការព្យាបាលត្រឹមត្រូវស្របតាមបច្ចេកទេសវេជ្ជសាស្រ្ត និងផ្តល់ឱសថចាំបាច់តាមស្ថានភាពនិងការវិវត្តនៃជំងឺ ជាមួយការតាមដានលម្អិតជាប់ជាប្រចាំដោយក្រុមការងារថែទាំព្យាបាល។
តាមសេចក្តីបំភ្លឺព័ត៌មានចេញនៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា អ្នកជំងឺភេទស្រី អាយុ៧ខែ ជនជាតិខ្មែរ ត្រូវបានជីដូននាំមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែមករា វេលាម៉ោង១៤និង៥០នាទី។ អ្នកជំងឺមានរោគសញ្ញាក្តៅខ្លួន រាគ និងស្វាយចុងដៃចុងជើងនៅពេលយំ។ បន្ទាប់ពីបានពិនិត្យរាងកាយនិងសញ្ញាគ្លីនិកល្អិតល្អន់ គ្រូពេទ្យបានផ្តល់ជារោគវិនិច្ឆ័យជា«ជំងឺរលាកបំពង់កស្រួចស្រាវ (Acute Pharyngitis) និងរាគស្រួចស្រាវ (Acute Diarrhea)។
ប៉ុន្តែដោយសារស្ថានភាពវិវត្តនៃអ្នកជំងឺមានសភាពធ្ងន់ ក្រោមការខិតខំពីក្រុមគ្រូពេទ្យ ក្រុមគ្រួសារបានស្នើសុំបន្តធ្វើការព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិ។ ជាការសោកស្តាយជាទីបំផុត អ្នកជំងឺបានទទួលមរណភាពនៅវេលាម៉ោង១២និង៤៥នាទីនៅពេលកំពុងបញ្ជូនតាមរថយន្តសង្គ្រោះជាមួយក្រុមការងារព្យាបាលទៅកាន់រាជធានីភ្នំពេញ។ តាមរយៈសេចក្តីបំភ្លឺព័ត៌មាន ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សូមចូលរួមសោកស្តាយជាមួយក្រុមគ្រួសារចំពោះការបាត់បង់ទារកជាទីស្រឡាញ់៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15854",
"languageVersionId": "12691",
"visibilityVersion": "2",
"versionToken": "a1.tVk8VXdQWhdgE99_IMxqm7k8X7ujUUKpeyWJHvjSdYQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
