រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សមត្ថកិច្ចរឹបអូសថ្នាំញៀនជាង៥ម៉ឺនគ្រាប់នៅភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យ២នាក់

មន្ទីរប្រឆាំងគ្រឿងញៀនថា ប្រតិបត្តិការថ្ងៃទី២–៤ មករា ២០២៦ នៅគោលដៅពីរក្នុងភ្នំពេញ បានឃាត់ជនសង្ស័យវៀតណាម២នាក់ និងរឹបអូស MDMA ៥១៤២៨គ្រាប់ ទម្ងន់ប្រមាណ១៨គីឡូក្រាម។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវនិងបង្រ្កាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀននៅគោលដៅ២ផ្សេងគ្នា រហូតឈានដល់ការឃាត់ខ្លួនបានឧក្រិដ្ឋជន២នាក់ជាជនជាតិវៀតណាម និងរឹបអូសថ្នាំញៀនប្រភេទអ៊ិចស្ដាស៊ី(MDMA) ចំនួន៥១,៤២៨គ្រាប់ ស្មើនឹងទម្ងន់ប្រមាណ ១៨គីឡូក្រាម។ បើតាមមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងសមត្ថកិច្ចបានចាយពេល៣ថ្ងៃក្នុងការស្រាវជ្រាវបង្រ្កាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនដ៏ធំនៅរាជធានីភ្នំពេញ ពោលគឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦។ កម្លាំងសមត្ថកិច្ចបានឡោមព័ទ្ធគោលដៅទី១ នៅចំណុចខាងមុខផ្ទះ១៣៦ ផ្លូវ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងគោលដៅទី២ នៅចំណុចចំណតរថយន្តជាន់ទី៧ នៃខុនដូមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីស៊ើបអង្កេតបន្តតាមនីតិវិធី។ សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនដ៏ធំនៅរាជធានីភ្នំពេញនេះ គឺអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15769",
  "languageVersionId": "12587",
  "visibilityVersion": "2",
  "versionToken": "a1.drECmGahvi8olAkFJrHrWZ-Qw80y_SEaaskO3DD6aWI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។