រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រុមហ៊ុនមួយរបស់អាមេរិកសន្យាបោះទុនដល់ទៅ១ពាន់លានដុល្លារវិនិយោគនៅកម្ពុជា

លោក ស៊ុន ចាន់ថុល ថ្លែងថ្ងៃទី៩ ខែមករាថា ក្រុមហ៊ុនអាមេរិកមិនបញ្ចេញឈ្មោះមួយ សន្យាខិតខំបង្កើតរោងចក្រនៅកម្ពុជា ក្នុងទុន៥០០លានទៅ១ពាន់លានដុល្លារ ក្រោយការចរចាពន្ធបដិការជាមួយអាមេរិកបានបញ្ចប់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តមស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនអាមេរិកមួយសន្យាមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្នុងទំហំទុនវិនិយោគចាប់ពី៥០០ទៅ១ពាន់លានដុល្លារ បន្ទាប់ពីការចរចាពន្ធបដិការចប់សព្វគ្រប់ជាមួយអាមេរិក។ ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី០៩ ខែមករា ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រុមហ៊ុននោះបានទិញគ្រឿងបរក្ខាពេទ្យ សម្ភារពេទ្យពីកម្ពុជា ហើយនឹងទិញច្រើនថែមទៀត ខណៈក្រុមហ៊ុនដដែលនេះក៏មានក្រុមហ៊ុននៅប្រទេសវៀតណាម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ទោះបីជាយ៉ាងណា ឯកឧត្តម ស៊ុន ចាន់ថុល មិនបានបញ្ជាក់លម្អិតអំពីឈ្មោះក្រុមហ៊ុននេះនោះទេ ប៉ុន្តែឯកឧត្តមគ្រាន់តែបានបញ្ជាក់ថា ក្រុមហ៊ុនមួយនោះ បានសន្យាថា នឹងខិតចំប្រឹងប្រែងមកដាក់ទុកបង្កើតរោងចក្រនៅកម្ពុជា ក្នុងទំហំទុនវិនិយោគចាប់ពី៥០០ទៅ១ពាន់លានដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះ ឯកឧត្តមអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហើបប្រាប់ទៀតថាដោយសារការចរចារចប់សព្វគ្រប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាមេរិកនេះ ទើបធ្វើឱ្យក្រុមហ៊ុនដ៏ធំមួយនោះបានសម្រេចចិត្តមកដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាយើង។ ទន្ទឹមនឹងនេះ កម្ពុជាក៏នៅតែបន្តចរចាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីផ្តល់ការបញ្ចុះពន្ធគយបដិការបន្ថែមទៀតទៅលើវិស័យអាទិភាពមួយចំនួនរួមមាន វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរជាដើម ខណៈវិស័យទាំងនេះ សហរដ្ឋអាម៉េរិកមិនមានតម្រូវការការពារឧស្សាហកម្មនៅក្នុងប្រទេសរបស់ខ្លួនឡើយ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15535",
  "languageVersionId": "12155",
  "visibilityVersion": "2",
  "versionToken": "a1.sdJ1W9kJ7RU2ZIRQsYvNPYCTG1FKMdNO4Udv1rHJNms"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។