ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី...និងតំបន់ជួរភ្នំធាតុអាកាសចុះត្រជាក់ដល់១៤អង្សាសេ
ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងនៅព្រឹកថ្ងៃទី១២ ខែមករា ថាខ្យល់មូសុងឦសានធ្វើឱ្យតំបន់ខ្ពង់រាបចុះត្រជាក់ដល់១៤អង្សាសេ វាលទំនាប១៧អង្សាសេ និងតំបន់មាត់សមុទ្រ១៨អង្សាសេ ខណៈរលកសមុទ្រមានកម្ពស់០,៥០ដល់១,០០ម៉ែត្រ។
ខ្លឹមសារប្រភព
ដោយសារតែរបបខ្យល់មូសុងឦសានបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើកម្ពុជា បានធ្វើឱ្យតំបន់ខ្ពង់រាប មានខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក ធាតុអាកាសចុះត្រជាក់១៤អង្សាសេ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១២ ខែមករា។
ក្នុងសេចក្តីសេចក្តីជូនដំណឹង បានបញ្ជាក់បន្ថែមថា តំបន់វាលទំនាប ធាតុអាកាសនឹងចុះត្រជាក់ត្រឹមតែ ១៧អង្សាសេប៉ុណ្ណោះ។ ក្នុងនោះមានខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ។ ដោយឡែក តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ធាតុអាកាសចុះត្រជាក់ត្រឹម១៨អង្សាសេ។ ចំណែក រលកសមុទ្រមានកម្ពស់ចន្លោះពី ០,៥០ម៉ែត្រទៅ១,០០ម៉ែត្រ៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15556",
"languageVersionId": "12218",
"visibilityVersion": "2",
"versionToken": "a1.bCdYfDE3YGKbicJSe4sN4KZHerpvxBgOOfgAWgFcnK4"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
