អាជ្ញាធរភ្នំពេញ ប្រកាសដាក់ចេញ «ផែនការទ្រង់ទ្រាយធំ» កម្ទេចចោល ONLINE SCAMS
រដ្ឋបាលរាជធានីភ្នំពេញប្រកាសវិធានការទ្រង់ទ្រាយធំនៅថ្ងៃទី១២ មករា ដោយឱ្យមន្ត្រីកំណត់ទីតាំងសង្ស័យ និងត្រួតពិនិត្យខុនដូនិងទីតាំងស្នាក់នៅប្រមូលផ្តុំ ដើម្បីបង្ក្រាបបើរកឃើញពាក់ព័ន្ធ ONLINE SCAMS។
ខ្លឹមសារប្រភព
អាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ មករានេះ បានប្រកាសដាក់ចេញនូវវិធានការអនុវត្តជាលក្ខណៈទ្រង់ទ្រាយធំ បន្តចេញប្រតិបត្តិការកម្ទេចចោល ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងដែនភូមិសាស្ត្ររបស់ខ្លួន ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ។ ការប្រកាសដាក់ចេញនូវផែនការនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសំខាន់មួយរវាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយកងកម្លាំងសមត្ថកិច្ចជំនាញ និង អាជ្ញាធរមូលដ្ឋានខណ្ឌទាំង១៤។
ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីពាក់ព័ន្ធត្រូវតែកំណត់យកទីតាំងច្បាស់លាស់មួយ ហើយផ្តើមការត្រួតពិនិត្យ ទីតាំងខុនដូ និងនៅតាមទីតាំងរស់នៅប្រមូលផ្តុំដែលមានការសង្ស័យទាំងតូចនិងធំ ដើម្បីឈានទៅដល់ការបង្ក្រាបជាក់ស្តែង បើសិនរកឃើញថាមានជាប់ពាក់ព័ន្ធ ONLINE SCAMS។
បើតាមអភិបាលរាជធានីភ្នំពេញ បានចាត់ទុកការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ហើយការងារនេះ កងកម្លាំងសមត្ថកិច្ចរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួនបានល្អប្រសើរដោយបានជោគជ័យក្នុងការចុះបង្ក្រាបជាបន្តបន្ទាប់ទាំង ONLINE SCAMS និងការចាប់ជំរិតជាដើម៕
ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15506",
"languageVersionId": "12068",
"visibilityVersion": "2",
"versionToken": "a1.ePGwR2XKEE4nY4OSPv-RnKUreN3tcyFH9xs0yOr9NFk"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
