សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា និងគ្រឿងឧបភោគបរិភោគជូនឪពុកវីរយុទ្ធជន ផុន សង្ហា ដែលកំពុងឈឺធ្ងន់នៅខេត្តកំពង់ស្ពឺ
ប្រធានកាកបាទក្រហមកម្ពុជា ប៊ុន រ៉ានី ហ៊ុនសែន បានចាត់មន្ត្រីនាំថវិកា៥លានរៀល និងគ្រឿងឧបភោគបរិភោគទៅជូនឪពុកវីរយុទ្ធជន ផុន សង្ហា ដែលអាយុ៦២ឆ្នាំ និងកំពុងឈឺធ្ងន់។
ខ្លឹមសារប្រភព
ដោយមើលឃើញពីទុក្ខលំបាក និងក្តីអាណិតអាសូរជាពន់ពេក នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានចាត់ឱ្យលោកជំទាវ ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងសហការី ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកាចំនួន៥លានរៀល រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួន ផ្តល់ជូនឪពុករបស់វីរយុទ្ធជន ផុន សង្ហា។
បច្ចុប្បន្នឪពុករបស់លោកមានអាយុ ៦២ឆ្នាំ កំពុងឈឺធ្ងន់ដោយជំងឺដាច់សរសៃឈាម ដែលបានរងរបួសជាប់មួយខែមកហើយ ហើយកំពុងស្នាក់នៅផ្ទះបងស្រីបង្កើត ស្ថិតនៅភូមិច្រក ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា វីរយុទ្ធជន ផុន សង្ហា ស្ថិតនៅវរសេនាតូចការពារអាកាសកងពលធំលេខ៣ ខេត្តព្រះវិហារ មានប្រពន្ធ និងកូនចំនួន២នាក់ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ខេត្តព្រះវិហារ។
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15500",
"languageVersionId": "12050",
"visibilityVersion": "2",
"versionToken": "a1.FOE9Oz1rhO4XXvJuoAZhSXwiUQns0A3M93fvqvT_Vx8"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
