រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រដ្ឋបាលខេត្តស្វាយរៀង មិនលើកលែង និងចាត់វិធានការបង្ក្រាបចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រហូតបោសសម្អាតឱ្យបានទាំងស្រុង

រដ្ឋបាលខេត្តស្វាយរៀងប្រកាសបង្ក្រាបឆបោកអនឡាញដោយមិនលើកលែង និងស្នើម្ចាស់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងស្នាក់នៅសហការ ដោយមិនផ្តល់ជម្រកដល់ក្រុមសង្ស័យ និងផ្តល់ព័ត៌មានទាន់ពេល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ដោយអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង នឹងអនុវត្ត និងចាត់វិធានការបង្ក្រាបដោយមិនលើកលែង ចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រហូតដល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបោសសម្អាតទាំងស្រុង នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ក្នុងន័យនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នើសុំកិច្ចសហការប្រកបដោយភាពស្មោះត្រង់ ពីម្ចាស់កាស៊ីណូ ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់ទីតាំងស្នាក់នៅប្រមូលផ្តុំផ្សេងៗ ដោយត្រូវចូលរួមសហការតាមការណែនាំដូចខាងក្រោម៖ ១. ត្រូវផ្សព្វផ្សាយព័ត៌មានអំពីការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានទូលំទូលាយក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងចូលរួមសហការផ្តល់ព័ត៌មានអំពីករណីសង្ស័យខាងលើ មកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ឱ្យបានឆាប់រហ័ស។ ២. មិនត្រូវទទួលឱ្យស្នាក់នៅជនបរទេស ដែលគ្មានឯកសារច្បាស់លាស់ ឬក្រុមជនសង្ស័យថា ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលរត់គេចពីតំបន់ផ្សេងៗ ឬអគារណាមួយដែលនៅជិតខាងនោះឡើយ។ ៣. ចំពោះជន ឬក្រុមដែលជាមុខសញ្ញា នៃក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបញ្ឈប់ការជួលឱ្យស្នាក់នៅគ្រប់រូបភាព ជាបន្ទាន់។ ៤. ក្នុងករណីមានការលួចលាក់ ផ្តល់ព័ត៌មានមិនពិត ឬភូតកុហកបិទបាំងក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ខាងលើ រដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង ចំពោះម្ចាស់ទីតាំងដែលប្រព្រឹត្តល្មើស។ ៥. ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវសហការផ្តល់ព័ត៌មានអំពីករណីខាងលើ ដើម្បីចូលរួមជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក ក្នុងការចុះបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យមានប្រសិទ្ធភាពខ្ពស់។ ទទួលបានសេចក្តីជូនដំណឹងនេះ សូមគ្រប់ម្ចាស់ទីតាំងទាំងអស់ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមកិច្ចសហការក្នុងការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យទទួលបានលទ្ធផលល្អ និងបង្ហាញស្មារតីទទួលខុសត្រូវខ្ពស់។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15431",
  "languageVersionId": "11843",
  "visibilityVersion": "2",
  "versionToken": "a1.HL-C6WP0BP9cDZCFZuid_hPbZrJyQ4J6B6jnxrP3E8Q"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។